Hertha Berlin ​ចង់​បាន​អ្នក​ចាំទី Loris Karius ​របស់ Liverpool ​

ក្រុម​ Hertha Berlin ​សម្លឹង​ឃើញ​អ្នក​ចាំទី​ Loris Karius ​របស់​ក្រុម Liverpool ​ក្រោយ​ពី​មើល​ឃើញ​ថា​កីឡាករ​រូប​នេះ​កំពុង​ទំនេរ ​និង​មាន​តម្លៃ​ទាប​។កីឡាករ​វ័យ​២៦​ឆ្នាំ​ខាង​លើ​នេះ បាន​សម្រេច​ចែក​ផ្លូវ​គ្នា​ជាមួយ​ក្រុម Besiktas ​ហើយ ​ដោយសារ​តែ​មាន​បញ្ហា​លុយ​កាក់​ជាមួយ​ថ្នាក់​ដឹក​នាំ​ក្លឹប​នេះ​។ បច្ចុប្បន្ន​នេះ​រូបគេ​បាន​ត្រលប់​មក​ក្លឹប​ដើម Liverpool ​វិញ​ហើយ ប៉ុន្តែ​បើ​ទោះ​ជា​យ៉ាង​នេះ​ក្ដី រូបគេ​ទំនង​មិន​មាន​ឱកាស​បាន​លេង​នោះ​ទេ។ ​

​ហេតុ​ដូច្នេះ​ហើយ ទើប​បាន​ជា​ក្លឹប Hertha Berlin ​នៅ​អាល្លឺម៉ង់​មើល​ឃើញ​ឱកាស​នេះ។ ពួកគេ​ចង់​យក​អ្នក​ចាំ​ទី​សញ្ជាតិ​អាល្លឺម៉ង់​នេះ​ត្រលប់​ទៅ​លេង​នៅ​ស្រុក​កំណើត​វិញ ​ដោយ​រំពឹង​ថា​តម្លៃ​ខ្លួន​របស់​គេ​មិន​ថ្លៃ​នោះ​ទេ។ ​តម្លៃ​ខ្លួន​របស់ Karius ​ធ្លាក់​ខ្លាំង ​ក្រោយ​ពី​រូបគេ​បង្ក​កំហុស​កាល​លេង​នៅ UEFA Champions League ​វគ្គ​ផ្ដាច់ព្រ័ត្រ​ទល់​ក្រុម Real Madrid ៕


ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT