ក្រុម Inter Milan កំពុងតាមទិញខ្សែប្រយុទ្ធ Edinson Cavani របស់ក្រុម PSG ដែលរូបគេនឹងផុតកុងត្រាជាមួយក្លឹបនៅត្រឹមរដូវកាលនេះ។Cavani ដែលនឹងផុតកុងត្រានៅរដូវក្ដៅនេះ ត្រូវបានក្លឹបជាច្រើនចង់បាន មានទាំង Man Utd , Atletico Madrid និង Inter Milan ។ ក្នុងចំណោមក្លឹបទាំងអស់នេះ ឃើញថា Inter Milan ហាក់ដូចជាមានការនាំមុខគេ។ ក្រុមរបស់លោក Conte បានសន្យាផ្ដល់កុងត្រាឱ្យទៅខ្សែប្រយុទ្ធអ៊ុយរ៉ុយហ្គាយរូបនេះដល់ទៅ៣ឆ្នាំឯណោះ ប្រសិនបើរូបគេព្រមផ្ទេរមកលេងនៅអ៊ីតាលី។
ខ្សែប្រយុទ្ធវ័យ៣៣ឆ្នាំខាងលើនេះ លេងឱ្យ PSG តាំងពីឆ្នាំ២០១៣មក ដោយបានបង្ហាញខ្លួន២០០ប្រកួត និងរកបាន១៣៨គ្រាប់។ នៅរដូវកាលនេះ រូបគេមិនសូវបានបង្ហាញសមត្ថភាពឡើយ ដោយសារតែមានបញ្ហារបួសជាប់៕
ប្រភព៖ DailyMail