ថ្ងៃ​៨ ​ខែ​ក្រោយ ​រដ្ឋាភិបាល​អេស្ប៉ាញ​ឱ្យ​បើក​លីគ​វិញ​ហើយ​

នា​យក​រដ្ឋ​មន្ត្រី​អេស្ប៉ាញ ​Pedro Sanchez ​បាន​បើក​ភ្លើង​ខៀវ​ឱ្យ​កម្មវិធី​ប្រកួត La Liga ​បើក​ដំណើរ​ការ​វិញ​នៅ​ត្រឹម​ថ្ងៃ​ទី​៨​ខែ​មិថុនា​ឆ្នាំ​២០២០​ខាង​មុខ​នេះ​។​កាល​ពី​ពេល​កន្លង​ទៅ ​លោក ​Javier Tebas ​ប្រធាន La Liga ​បាន​កំណត់​យក​ថ្ងៃ​ទី​១២​ខែ​មិថុនា ដើម្បី​បើក​ការ​ប្រកួត​វិញ ដោយ​គូ​បើក​ឆាក​នោះ​គឺ Sevilla ​ប៉ះ Real Betis ​។ ​

តែ​នៅ​ម្សិលមិញ​នេះ ​នាយក​រដ្ឋ​មន្ត្រី​អេស្ប៉ាញ ​ក៏​បាន​ប្រកាស​វិញ​ម្ដង ដោយ​លោក​បាន​បញ្ជាក់​នៅ​ត្រឹម​ថ្ងៃ​ទី​៨ គឺ La Liga ​អាច​បើក​ដំណើរ​ការ​ប្រកួត​វិញ​ហើយ ​មិន​ចាំ​បាច់​ដល់​ថ្ងៃ​ទី​១២​នោះ​ទេ។លោក​ Pedro Sanchez ​បាន​និយាយ​ថា​៖ “អេស្ប៉ាញ​បាន​ធ្វើ​រួច​រាល់ ​ហើយ​វា​ជា​ពេល​ដែល​ត្រូវ​បើក​ដំណើរ​ការ​ឡើង​វិញ។ ​យើង​នឹង​បើក​ឡើង​វិញ​ម្ដង​មួយ​ៗ។ ​ពី​ថ្ងៃ​ទី​៨​ខែ​មិថុនា​ត​ទៅ ដែល La Liga ​នឹង​ត្រលប់​មក​វិញ”៕

ប្រភព៖ Marca

  • ថ្ងៃ​៨ ​ខែ​ក្រោយ ​រដ្ឋាភិបាល​អេស្ប៉ាញ​ឱ្យ​បើក​លីគ​វិញ​ហើយ​