ដំណឹងចុះផ្សាយផ្លូវការនៅមុននេះ នាយករដ្ឋមន្រ្តីប្រទេសអេស្ប៉ាញលោក Pedro Sanchez បានប្រកាស លីគកំពូល LaLiga ត្រូវបានសម្រេចអនុញ្ញាតឲ្យដំណើរការឡើងវិញនាថ្ងៃទី ៨ មិថុនាខាងមុខ។
ការវិលត្រលប់មកវិញនេះ គឺជាលីគទី ២ ហើយបន្ទាប់ពី Bundesliga នៅលីគកំពូលអឺរ៉ុប ដែលខកខានបើកទីលានប្រកួតអស់រយៈពេលប្រមាណ ២ ខែ។
នៅ LaLiga សេសសល់ ១១ ជុំទៀតដែលត្រូវតតាំងសម្រេចរកក្រុមឈ្នះពាន។ ខណៈដែលគិតត្រឹមជុំទី ២៧ គឺ Barcelona ឈរលេខ ១ នាំមុខពីរពិន្ទុលើ Real Madrid ដែលឈរនៅលេខ ២៕
ប្រភព៖ Twitter