ក្លឹប Napoli ត្រូវបានគេរាយការណ៍ថាបានប្រាប់ទៅភាគីខាងក្លឹប Atletico Madrid ឲ្យចំណាយប្រាក់ ៣៥ លានអឺរ៉ូ បូកនឹងកីឡាករ Diego Costa ជាថ្នូរប្តូរយក Arkadiusz Milik របស់ខ្លួន។ នេះបើតាមរបាយការណ៍ពី Tuttosport បានចុះផ្សាយ។
ប្រភពបានឲ្យដឹងថា ក្លឹបនៅ LaLiga ចាប់អារម្មណ៍លើកីឡាករវ័យ ២៦ ឆ្នាំលេងតំណែងប្រយុទ្ធរបស់ Napoli រយៈពេលយូរណាស់មកហើយ ពោលគឺចង់ចរចាឲ្យសម្រេចទៅបាននៅរដូវក្តៅខាងមុខនេះ។
នារដូវកាល ២០១៩/២០ សម្រាប់កីឡាករសញ្ជាតិប៉ូឡូញរកបាន ១២ គ្រាប់និង ២២ ប្រកួតឲ្យក្លឹបនៅ Serie A ខណៈដែលកុងត្រារបស់គេក៏បម្រុងនឹងផុតនៅឆ្នាំ ២០២១ ខាងមុខនេះដែរ។
បញ្ជាក់ថា Costa បានធ្លាក់ទម្រង់លេងក្រោយរងបញ្ហារបួសនារយៈពេលចុងក្រោយ ហើយទើបរកបាន ២ គ្រាប់គត់ឲ្យក្លឹប Atletico Madrid៕ ប្រភព៖ AF