ដឹកនាំ​អស់​ជិត ១០ ឆ្នាំ Pochettino ថា​ប្រកួត​មួយ​នេះ ធ្វើ​ឲ្យ​លោក​ដល់​ថ្នាក់​ស្រក់​ទឹកភ្នែក

Mauricio Pochettino បាន​ប្រលូក​ក្នុង​អាជីព​ជា​អ្នកចាត់ការ​ក្លឹប​បាល់ទាត់ តាំង​ពី​ឆ្នាំ ២០០៩ មក​ម្ល៉េះ ហើយ​រយៈ​ពេល​ជាង ១០ ឆ្នាំ​មក​នេះ លោក​បាន​ហែលកាត់​ការ​ដឹកនាំ​ក្លឹប​ចំនួន ៣ មាន​ដូច​ជា Espanyol, Southampton និង Tottenham Hotspur។

ថ្លែង​នៅ​កិច្ចសម្ភាសន៍​ជាមួយ TheSun កាល​ពី​ពេល​កន្លង​ទៅ បុរស​សញ្ជាតិ​អាហ្សង់ទីន​បាន​រំឭក​ដល់​ប្រកួត​មួយ​ដែល​ដល់​ថ្នាក់​ធ្វើ​ឲ្យ​លោក​ស្រក់​ទឹកភ្នែក និង​មាន​ការ​គ្រាំគ្រា​ចិត្ត​ខ្លាំង​បំផុត។

ប្រាប់ TheSun លោក Pochettino និយាយ៖ “ក្រោយ​ប្រកួត [UCL វគ្គ​ផ្តាច់ព្រ័ត្រ] គឺ​ធ្វើ​ឲ្យ​ខ្ញុំ​ខក​ចិត្ត​ខ្លាំង​បំផុត ដោយ​ពិបាក​នឹង​បញ្ឈប់​ការ​ស្រក់​ទឹក​ភ្នែក​ខ្លាំង​ណាស់ ទាំង​ដែល​យើង​បាន​រៀបចំ​ទុក​មុន​អស់ ៣ ​សប្តាហ៍​ពោរពេញ​ដោយ​ទំនួល​ខុស​ត្រូវ ហើយ​យើង​បាន​ផ្តោត​ខ្លាំង​ណាស់​លើ​ប្រកួត​នោះ”។

គួរ​បញ្ជាក់​ថា​កាល​ពី​វគ្គ​ផ្តាច់ព្រ័ត្រ​ UCL រដូវ​កាល​ចាស់ គឺ Spurs ​បាន​ចាញ់ Liverpool នៅ​លទ្ធផល ២-០ នៅ​ឯ​ទឹកដី Wanda Metropolitano ក្នុង​ប្រទេស​អេស្ប៉ាញ៕ ប្រភព៖ AF

  • ដឹកនាំ​អស់​ជិត ១០ ឆ្នាំ Pochettino ថា​ប្រកួត​មួយ​នេះ ធ្វើ​ឲ្យ​លោក​ដល់​ថ្នាក់​ស្រក់​ទឹកភ្នែក