ប្រធាន Premier League ​ថា​លីគ​នេះ​អាច​លេង​បាន​នៅ​ខែ​ក្រោយ​នេះ​

​លោក ​Richard Masters ​ប្រធាន​ក្របខណ្ឌ Premier League ​មាន​ទំនុក​ចិត្ត​ថា​នៅ​ចុង​ខែ​ក្រោយ​នេះ គឺ​ជា​ពេល​វេលា​ល្អ​បំផុត​ដែល​លីគ​អង់គ្លេស​អាច​ត្រលប់​មក​វិញ​បាន​។

ក្រុម​ទាំង​អស់​បាន​ប្រមូល​ផ្ដុំ​គ្នា​ហ្វឹកហាត់​១​សប្ដាហ៍​មក​ហើយ ប៉ុន្តែ​ត្រូវ​បែងចែក​ជា​ក្រុម​តូច​ៗ​ហាត់ ​មិន​មែន​ជុំ​គ្នា​ទាំង​អស់​នោះ​ទេ។ ​នេះ​ជា​ជំហាន​ទី​១​នៃ​ការ​ត្រលប់​មក​វិញ ​ហើយ​បើ​មិន​មាន​អ្វី​ប្រែប្រួល​ទេ ​សប្ដាហ៍​បន្ទាប់​ទៀត​ពួកគេ​អាច​ហាត់​ជុំ​គ្នា​បាន​ហើយ។ ​ការ​ហាត់​នេះ ធ្វើ​ឡើង​ក្រោយ​ពី​រដ្ឋាភិបាល​អង់គ្លេស​បាន​បើក​ភ្លើង​ខៀវ​ឱ្យ​មាន​ការ​ប្រកួត​ឡើង​វិញ។

​ដោយសារ​តែ​មើល​ឃើញ​ពី​ការ​ហាត់​១​សប្ដាហ៍​មក​នេះ ​មិន​មាន​ករណី​ឆ្លង​មេរោគ Covid-19 ​ខ្លាំង​ទេ​នោះ ទើប​បាន​ជា​លោក Richard Masters ប្រធាន Premier League ​និយាយ​ថា​ខែ​ក្រោយ​គឺ​អាច​លេង​បាន​ហើយ។ ​លោក ​បញ្ជាក់​ថា​គ្រប់​គ្នា​សប្បាយ​ចិត្ត​នៅ​ពេល​ឃើញ​ការ​ប្រមូល​ផ្ដុំ​ហ្វឹកហាត់​នេះ ​ហើយ​ពួកគេ​នឹង​កាន់​តែ​សប្បាយ​ចិត្ត​ថែម​ទៀត​នៅ​ពេល​លីគ​អាច​លេង​បាន​នៅ​​ចុង​ខែ​ក្រោយ៕ប្រភព Bbc

  • ប្រធាន Premier League ​ថា​លីគ​នេះ​អាច​លេង​បាន​នៅ​ខែ​ក្រោយ​នេះ​