Pochettino ​៖​ខ្ញុំ​សប្បាយ​ចិត្ត​ដែល Jose Mourinho ​មក​ដឹក​នាំ Spurs ​

​លោក Pochettino ​សប្បាយ​ចិត្ត​នៅ​ពេល​ដែល​លោក Jose Mourinho ​ជា​អ្នក​មក​ដឹក​នាំ​ក្រុម Spurs ​ជំនួស​ខ្លួន​កាល​ពី​ពេល​កន្លង​ទៅ។

​ក្រុម Spurs ​បាន​ប្រកាស​បណ្ដេញ​លោក Pochettino ​ចោល ក្រោយ​ពី​លោក​ដឹក​នាំ​ក្រុម​មិន​បាន​ល្អ​នា​រដូវ​កាល​នេះ។ ​ក្រោយ​ពី​ចាកចេញ​ទៅ ​ក្រុម​មាន់​ខ្នាយ​មាស ​ក៏​បាន​យក​លោក Jose Mourinho ​មក​ដឹក​នាំ​ក្រុម​បន្ដ​ទៀត ​ប៉ុន្តែ​មិន​ទាន់​បាន​ទទួល​លទ្ធផល​អ្វី​ផង​ក៏​ត្រូវ Covid-19 ​វាយ​លុក រហូត​លីគ​ទាំង​អស់​ផ្អាក​ការ​ប្រកួត​ទៅ។

​វត្តមាន​របស់ Jose ​ដឹក​នាំ​ក្រុម Spurs ​នេះ ​ត្រូវ​បាន​លោក Pochettino ​យល់​ថា​ជា​ជម្រើស​ល្អ​បំផុត​ហើយ។ ​អ្នក​ចាត់ការ​សញ្ជាតិ​អាហ្សង់ទីន​បាន​បន្ដ​ទៀត​ថា ​លោក Jose ​នឹង​បំពេញ​បន្ថែម​ចំពោះ​កន្លែង​ខ្វះ​ខាត​របស់​ក្រុម ​ជា​ពិសេស​ការ​ប្រកួត​សំខាន់​ៗ​តែ​ម្ដង៕ប្រភព Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT