លោក Alejandro Camano ភ្នាក់ងារទីផ្សាររបស់ Hakimi បានបញ្ជាក់ថាខ្សែការពាររូបនេះនឹងត្រលប់ទៅក្រុម Real Madrid វិញ នៅពេលចប់កុងត្រាខ្ចីជើងនៅ Dortmund ។
មានក្លឹបជាច្រើនដូចជា Chelsea, Tottenham និង Arsenal សុទ្ធតែកំពុងសួរនាំពី Hakimi នៅពេលដែលរូបគេឈានដល់ឆ្នាំចុងក្រោយនៃការខ្ចីជើងរបស់ Dortmund ពីក្រុម Real Madrid ។ តែបើតាមភ្នាក់ងាររបស់កីឡាករម៉ារ៉ុករូបនេះ បានបញ្ជាក់ថាមិនមានក្លឹបណាអាចយក Hakimi បានឡើយ ពោលគឺរូបគេនឹងត្រលប់ទៅលេងនៅ Real Madrid វិញ ក្រោយពីអស់លក្ខខណ្ឌខ្ចីជើង។
ខ្សែការពារស្លាប ដែលអាចលេងបម្រើបាននេះ កំពុងបង្ហាញសមត្ថភាពលេងល្អមែនទែនក្នុងរយៈ ពេល២ឆ្នាំដែលលេងឱ្យក្រុម Dortmund នេះ។ ក្រុម Real Madrid ឯណោះ ក៏ចង់យកកីឡាកររបស់ខ្លួនត្រលប់ទៅវិញដែរ នៅពេលចប់កុងត្រាខ្ចីជើងទៅ៕ប្រភព Dailymail