Setien ​៖ ​ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត ​បើ​បាន Neymar ​មក​រួម​ក្រុម​

​លោក Setien ​អ្នក​ចាត់ការ​ក្រុម FC Barcelona ​បាន​និយាយ​ថា​លោក​នឹង​សប្បាយ​ចិត្ត​ខ្លាំង​មិន​ខាន ​ប្រសិន​ណា​បើ​បាន​ខ្សែ​ប្រយុទ្ធ Neymar ​មក​រួម​ក្រុម​នៅ​រដូវ​កាល​ក្រោយ។

​ដំណឹង​របស់ Neymar ​ចង់​ផ្លាស់​មក​លេង​នៅ​ក្រុម Barcelona ​វិញ​នោះ ​បាន​កើត​ឡើង​សឹង​តែ​រាល់​ថ្ងៃ​ទៅ​ហើយ ​ប៉ុន្តែ​រឿង​ផ្លូវការ​វិញ​នៅ​មិន​ទាន់​មាន​មួយ​ណា​នោះ​ទេ។ ​ក្រុម PSG ​ទំនង​មិន​ចង់​លក់​កីឡាករ​ល្អ​របស់​ខ្លួន​ឡើយ ស្រប​ពេល Barcelona ​ដែល​ជា​ក្រុម​ចង់​បាន​នោះ ​ក៏​ពិបាក​ក្នុង​ការ​ចំណាយ​ដល់​ទៅ​ជាង​១០០​លាន​ផោន​ដើម្បី​នាំ​យ​ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល​មក​វិញ​ដែរ ត្បិត​អី​ពួកគេ​មិន​ទាន់​បាន​លក់​កីឡាករ​ណា​ម្នាក់​ចេញ​ឡើយ។

​យ៉ាងណាមិញ ​បើ​តាម​លោក Setien ​បាន​និយាយ​ថា​៖ “ច្បាស់​ណាស់ ​ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​ប្រសិន​បើ​បាន​ដឹក​នាំ​កីឡាករ​ល្អ​ដូចជា Neymar ​។ ​យើង​កំពុង​តែ​និយាយ​ពី​កីឡាករ​ល្អ​បំផុត​នៅ​លើ​លោក​នេះ ដែល​គ្មាន​នរណា​អាច​ប្រកែក​បាន​ឡើយ”៕ប្រភព Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT