តាមរយៈសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃនេះបានឲ្យដឹងថា វិស័យកីឡានានានៅកម្ពុជានឹងអនុញ្ញាតិ ឲ្យបើកការប្រកួតឡើងវិញចាប់ខែមិថុនាខាងមុខនេះតទៅ ខណៈការបើកនេះនឹងធ្វើជាជំហានៗហើយរក្សាខ្ជាប់ខ្ជួននូវបទបញ្ជាថ្មី ដើម្បីរក្សាមិនឲ្យមនការឆ្លងវីរុសកូវដី១៩។
តាមរយៈលិខិតជូនដំណឹងចុះថ្ងៃទី២២ខែឧសភាឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលតម្រូវឲ្យសហព័ន្ធកីឡាជាតិនានាគោរពលក្ខខ័ណ្ឌ៤យ៉ាង ដែលមានចែងក្នុងសេចក្ដីប្រកាស។ ក្នុងនោះគឺ៖”អនុញ្ញាតិឲ្យបើកការប្រកួតជាផ្លូវការរបស់សហព័ន្ធកីឡាជាតិដោយមិនមានអ្នកទស្សនាផ្ទាល់ ដែលមានតែកីឡាករ កីឡាការិនីនិងមន្រ្តីបច្ចេកទេសនានាមិនឲ្យលើសពី១០០នាក់ក្រោមការគ្រប់គ្រងរបស់សហព័ន្ធកីឡាជាតិនីមួយៗនិងអនុវត្តន៍តាមគោលការណ៍របស់ក្រសួងសុខាភិបាល”។
ខាងក្រោមជាសេចក្ដីប្រកាសលម្អិត៖