Zidane សម្លឹង​ឃើញ​កីឡាករ​តម្លៃ ១៥០ លាន​នៅ PL ជា​រ៉ាដា​ថ្មី​ប្រសិន​បរាជ័យ​ការ​នាំ​យក Mbappe

ពាក់ព័ន្ធ​នឹង​ការ​ចរចា​រវាង Kylian Mbappe ជាមួយ​ភាគី​ខាង​ក្លឹប Real Madrid គឺ​ហាក់​ស្ងាត់​ដំណឹង​សូន្យឈឹង​នៅ​រយៈ​ពេល​ចុង​ក្រោយ​នេះ ពោល​គឺ​ក្លឹប​បារាំង PSG ហាក់​មិនមាន​បំណង​ព្រលែង​កីឡាករ​បារាំង​ទាល់​តែ​សោះ។

តាម​របាយការណ៍​ចុងក្រោយ​ពី Le10Sport បាន​ចុះ​ផ្សាយ លោក Zinedine Zidane ហាក់​អស់​ការ​អត់ធ្មត់ និង​សម្លឹង​ឃើញ​រ៉ាដា​ជាក់លាក់​មួយ​រូប​ទៀត​ហើយ នោះ​គឺ Sadio Mane របស់​ក្លឹប​ហង្ស​ក្រហម Liverpool។

តម្លៃ​របស់ Mane អាច​ថ្លៃ​ប្រហែល ១៥០ លាន​អឺរ៉ូ​សម្រាប់​ការ​ដោះដូរ​នា​ពេល​ខាង​មុខ​នេះ។ កាល​ពី​រដូវ​កាល​ចាស់​ខ្សែ​ប្រយុទ្ធ​សេណេហ្គាល់​ធ្វើ​បាន​យ៉ាង​ល្អ ជាមួយ​ការ​ឈ្នះ​ពាន​ស្បែក​ជើង​មាស​ទៀត​ផង។

បញ្ជាក់​ថា​មាន​ដំណឹង​ល្ហៀងៗ​ថា Mane រាង​អន់ចិត្ត​នឹង Klopp ដែល​ផ្តល់​តម្លៃ​ដល់ Virgil van Dijk ខ្លាំង​ជ្រុល​កាល​ពី​រដូវ​កាល​ចាស់ ជួយ​ឲ្យ​ខ្សែ​ការពារ​រូប​នេះ​មាន​ប្រៀបជាង​ខ្លួន​នៅ​ការ​ប្រជែង​ពាន Ballon d’Or។ នេះ​បើ​តាម​ France Football បាន​ចុះ​ផ្សាយ៕

ប្រភព៖ Soccerladuma

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT