Tim Cahill ​ប្រកាស​ចូល​និវត្ត​ពី​ជម្រើស​ជាតិ​អូស្ត្រាលី​ ​ក្រោយ​លេង World Cup ​បាន​៤​ដង

Tim Cahill ​បាន​ប្រកាស​ថា​ខ្លួន​ចូល​និវត្ត​ពី​ក្រុម​ជម្រើស​ជាតិ​អូស្ត្រាលី​ហើយ ​ក្រោយ​ពី​រូបគេ​បាន​បង្ហាញ​វត្តមាន​នៅ World Cup ​បាន​៤​ដង។

ខ្សែ​ប្រយុទ្ធ Cahill ​របស់​ជម្រើស​ជាតិ​អូស្ត្រាលី ​ប្រកាស​ចូល​និវត្ត​ត្រឹម​វ័យ​៣៨​ឆ្នាំ។ រូបគេ​បាន​បង្កើត​ជា​កំណត់ត្រា​ល្អ​មួយ​និង​ក្លាយ​ជា​កីឡាករ​អូស្ត្រាលី​ដំបូង​គេ​ អាច​ចូ​លលេង​នៅ World Cup ​បាន​ដល់​៤​ដង​ឯ​ណោះ ក្នុង​អាជីព​ជា​កីឡាករ​បាល់ទាត់​នេះ។ ​ក្នុង​ការ​លេង​ឱ្យ​ជម្រើស​ជាតិ​១០៧​ប្រកួត​កន្លង​មក​នេះ ​អតីត​កីឡាករ Everton ​រូប​នេះ​​រក​គ្រាប់​បាល់​បាន​៥០​គ្រាប់ ក្លាយ​ជា​កីឡាករ​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​របស់​អូស្ត្រាលី។

ក្នុង​ការ​ប្រកាស​ជា​ផ្លូវ​ការ Cahill ​បាន​និយាយ​ថា​៖ “ខ្ញុំ​ពិត​ជា​មាន​មោទនភាព​ណាស់​ដែល​មាន​ឱកាស​លេង​ឱ្យ​ប្រទេស​ជាតិ​របស់​ខ្ញុំ ​ច្រើន​ជាង​១០០​ដង​នេះ។ ក្នុង​ការ​បង្ហាញ​ខ្លួន​ម្ដង​ៗ ​ពិតជា​ធ្វើ​ឱ្យ​ខ្ញុំ​មាន​កិត្តិយស​ណាស់។ ជា​ចុង​ក្រោយ ​ខ្ញុំ​មាន​តែ​ជូនពរ ពួកគេ​ទាំង​អស់​ជោគជ័យ​ក្នុង​ដំណើរ​ថ្មី​ខាង​មុខ”៕ប្រភព៖ DailyMail

 

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT