ក្រុម Chelsea បានបន្ដកុងត្រាឱ្យខ្សែប្រយុទ្ធ Olivier Giroud មួយរដូវកាលទៀត ដោយសារតែបច្ចុប្បន្ននេះក្រុមកំពុងមានបញ្ហាសេដ្ឋកិច្ច អាចទំនងជាមិនទិញកីឡាករថ្មីចូលឡើយ
Giroud មិនសូវមានឱកាសបានលេងទេនារដូវកាលនេះក្រោមការដឹកនាំរបស់លោក Lampard ប៉ុន្តែក្រោយពី Tammy Abraham មានរបួសទៅ រូបគេក៏ទទួលបានឱកាសវិញ។ រូបគេរកបាន២គ្រាប់ក្នុងការលេង៤ប្រកួត អំឡុងពេល Abraham របួសនោះ។ ក្រោយពីឃើញថានៅលេងល្អ ស្របពេលបច្ចុប្បន្នក្លឹបកំពុងជួបវិបត្តិដោយសារ Covid-19 ផង ក្រុម Chelsea បានបន្ដកុងត្រាឱ្យកីឡាករវ័យ៣៣ឆ្នាំនេះមួយរដូវកាលទៀតហើយ។
សាមីខ្លួន Giroud បាននិយាយថា៖ “ខ្ញុំពិតជារីករាយក្នុងការបន្ដដំណើរជាមួយក្រុម Chelsea ទៀត។ ខ្ញុំកំពុងរង់ចាំឱកាសដើម្បីបានពាក់អាវតោខៀវនៅពេលខាងមុខ ពេលលីគបើកដំណើរការឡើងវិញ ជាពិសេសនៅមុខអ្នកគាំទ្រក្នុងកីឡដ្ឋាន Stamford Bridge ”។ កីឡាករដែលផ្លាស់ពីក្រុម Arsenal មកក្នុងឆ្នាំ២០១៨នេះ បង្ហាញខ្លួនឱ្យ Chelsea បាន៣៩ប្រកួតហើយ និងបាន២១គ្រាប់៕ប្រភព Bbc