Kante ​អាច​ត្រូវ Chelsea ​ឱ្យ​សម្រាក​ដល់​ចប់​រដូវ​កាល ព្រោះ​រូបគេ​ខ្លាច Covid-19 ​

​ក្រុម Chelsea ​អាច​នឹង​ឱ្យ​ខ្សែ​បម្រើ N’Golo Kante ​សម្រាក​រហូត​ដល់​ចប់​រដូវ​កាល​នេះ​តែ​ម្ដង ​ប្រសិន​ណា​បើ​រូបគេ​នៅ​តែ​មាន​អារម្មណ៍​ភ័យ​ខ្លាច​មិន​ហាន​លេង​ត​ទៅ​ទៀត។

​កីឡាករ​បារាំង​ខាង​លើ​នេះ បាន​ចូល​ទៅ​ពិនិត្យ​សុខភាព​ជាមួយ​ក្រុម Chelsea ​កាល​ពី​ម្សិលមិញ​នេះ ប៉ុន្តែ​អំឡុង​ពេល​នោះ​រូបគេ​នៅ​មាន​អារម្មណ៍​ភិតភ័យ​ជាមួយ​មេរោគ Covid-19 ​ដដែល។ ​កត្តា​អារម្មណ៍​ភ័យ​នេះ​ហើយ ​ប្រសិន​ណា​បើ​បន្ដ​នៅ​តែ​បែប​នេះ​ទៀត ​នោះ​រូបគេ​នឹង​មិន​អាច​លេង​ក្នុង​ការ​ប្រកួត​បាន​ឡើយ។

រំលឹក​ថា​កីឡាករ​វ័យ​២៩​ឆ្នាំ​នេះ ​មាន​បញ្ហា​សុខភាព​ផ្នែក​អារម្មណ៍​នេះ​ម្ដង​មក​ហើយ ​ដែល​ធ្វើ​​ឱ្យ​រូបគេ​មិន​អាច​ចេញ​ទៅ​ណា​បាន​នោះ​ទេ។ ​ស្រដៀង​គ្នា​នេះ​ដែរ ប្អូន​ប្រុស​របស់ Kante ​ក៏​បាន​ស្លាប់​ដោយសារតែ​គាំង​បេះដូង​ផង​ដែរ។ ហេតុ​នេះ​ហើយ ទើប Chelsea ​បាន​ប្រកាស​ថា​ប្រសិន​បើ​រូបគេ​មិន​សប្បាយ​ចិត្ត​ក្នុង​ការ​ត្រលប់​មក​វិញ​ទេ ​នោះ​មិន​បាច់​មក​ទីលាន​ហ្វឹកហាត់​ឡើយ៕ប្រភព  Dailymail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT