អែម​ណាស់ La Liga ​នឹង​លេង​វិញ​នៅ​ថ្ងៃ​ទី​១២​ខែ​ក្រោយ​នេះ​ហើយ​

​ការ​ប្រកួត La Liga ​នឹង​បើក​ដំណើរ​ការ​ឡើង​វិញ​នៅ​ថ្ងៃ​ទី​១២​ខែ​ក្រោយ​នេះ​ហើយ ​ដោយ​ប្រកួត​ដំបូង​គឺ​ក្រុម Sevilla ​ប៉ះ​ជាមួយ​ក្រុម Real Betis ​។​

​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​វិទ្យុ​នៅ​អេស្ប៉ាញ ​បាន​បញ្ជាក់​ថា​រដ្ឋាភិបាល​អេស្ប៉ាញ​បាន​បើក​ភ្លើង​ខៀវ​ឱ្យ​មាន​ការ​ប្រកួត​ឡើង​វិញ ​ប៉ុន្តែ​ស្ថិត​ក្រោម​លក្ខខណ្ឌ​សុវត្ថិភាព ​និង​ត្រូវ​តាមដាន​កីឡាករ​ជា​ប្រចាំ។ ជា​ពិសេស​នោះ​គឺ​លេង​មិន​ឱ្យ​មាន​អ្នក​គាំទ្រ​ចូល​ទស្សនា​បាន​នោះ​ទេ។ ​ដោយ​បច្ចុប្បន្ន​នេះ ​ក្លឹប​ទាំង​អស់​ក៏​បាន​ប្រមូល​ផ្ដុំ​ហ្វឹកហាត់​រួច​រាល់​ហើយ​ដែរ ​នឹង​អាច​ចូល​លេង​បាន​វិញ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ។

​ដោយ​ការ​ប្រកួត La Liga ​ដើម្បី​បញ្ចប់​រដូវ​កាល​នេះ ​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១២​ខែ​មិថុនា​ឆ្នាំ​២០២០។ ​ការ​ប្រកួត​ទាំង​អស់ ​នឹង​ដំណើរ​ការ​ដោយ​យក​គំរូ​តាម​ការ​ប្រកួត​របស់ Bundesliga ​របស់​អាល្លឺម៉ង់៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT