អ្នកចាត់ការរបស់ក្រុមជម្រើសជាតិបែលហ្សិកលោក Roberto Martinez បាននិយាយអំពីជោគវាសនារបស់ Eden Hazard ជាមួយនឹងក្លឹប Real Madrid ក្រោយមើលឃើញពីការចាប់ផ្តើមដ៏លំបាកមួយនៅរយៈពេលជិត ១ ឆ្នាំដំបូងនេះ។
Hazard បានផ្ទេរចេញពី Chelsea មកកាន់ទឹកដី Bernabeu នៅតម្លៃខ្លួន ១០០ លានអឺរ៉ូ។ នៅរដូវកាលដំបូង កីឡាករបែលហ្សិកបានរងរបួសញាំញីច្រើន រុញឲ្យរូបគេទើបបង្ហាញខ្លួនបាន ១៥ ប្រកួតគត់។
និយាយប្រាប់ Cadena Ser លោក Martinez ថា៖ “គេនៅតែនឹងអាចឈ្នះពាន Ballon d’Or ជាមួយ Real Madrid ដោយគ្មានការសង្ស័យអ្វីទាំងអស់ ដោយការលេងឲ្យក្លឹបថ្មីពេលខ្លះវាលំបាកនៅដំណាក់កាលចាប់ផ្តើម ប៉ុន្តែអ្នកត្រូវយល់ពីអត្ថន័យនៃការលេងឲ្យក្លឹបយក្សដូចជា Real Madrid”។
លោកបន្ថែមថា៖ “ខ្ញុំគិតថាអ្នកគាំទ្រ Real Madrid នៅតែបន្តជឿជាក់លើ Hazard ថាគេនឹងអាចនាំភាពជោគជ័យជាច្រើនមកកាន់ក្លឹប”៕ ប្រភព៖ AF