បើ​ចេញ​ពី Juve មិត្ត​ចាស់​ណែនាំ​ឲ្យ Pjanic ផ្លាស់​ទៅ​ក្លឹប​យក្ស​មួយ​នេះ

Cesar Delgado អតីត​មិត្ត​រួម​ទ្រនំ​ជាមួយ Miralem Pjanic បាន​និយាយ​ថា ខ្សែ​បម្រើ​បូស្នី​គឺ​សក្តិសម​និង​មាន​សមត្ថភាព​អាច​លេង​នៅ​ក្លឹប FC Barcelona បាន ហើយ​វា​គឺ​ជា​ទ្រនំ​ដ៏​ល្អ​មួយ​ដែល​រូប​គេ​គួរ​តែ​ផ្ទេរ​ចេញ​ទៅ។

កីឡាករ Pjanic បាន​រង​ចចាមអារ៉ាម​ថា​អាច​នឹង​ត្រូវ​ Juventus លក់​ចេញ ឬ​ដោះដូរ​ក្នុង​ការ​នាំ​យក​កីឡាករ Barcelona មក​កាន់​ទឹកដី Turin។ ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​នេះ អតីត​មិត្ត​ចាស់​នៅ Lyon បាន​និយាយ​ប្រាប់ Radio Marca៖ “ពេល​គេ​មក​លេង​នៅ Lyon ទាំង​នៅ​វ័យ​ក្មេង គឺ​គេ​អាច​សម្រប​បាន​ឆាប់​រហ័ស​បំផុត”។

លោក​បន្ថែម៖ “គេ​នឹង​ធ្វើ​បាន​ល្អ​ខ្លាំង​សម្រាប់ Barcelona ក៏​ដូច​ជា​ជាមួយ​ការ​លេង​រួម​ជើង​នឹង Lionel Messi ដោយ​គេ​ជា​ប្រភេទ​កីឡាករ​ដែល​អាច​ស្វែងរក​ការ​បញ្ជូន​បាល់​ដ៏​ល្អ​មួយ​ឲ្យ​អ្នក”៕

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT