ជារឿងដែលធ្វើឲ្យអ្នកគាំទ្រកីឡាករបាល់ទាត់ Mesut Ozil មួយភាគធំចាំទល់សព្វថ្ងៃ ជុំវិញរឿងចៃដន្យមួយដែលបានកើតឡើងនៅឆ្នាំ ១៩៨៨។
នោះគឺពាក់ព័ន្ធនឹងការបាត់បង់ជីវិតរបស់ស្ថាបនិកនៃក្រុមហ៊ុនរថយន្ត Ferrari និងការចាប់កំណើតរបស់ Mesut Ozil នៅក្នុងឆ្នាំតែមួយគឺ ១៩៨៨។
អ្វីដែលចៃដន្យបំផុតនោះគឺមុខមាត់របស់អ្នកទាំងពីរ បើធៀបនឹងគ្រាដែលលោក Enzo Ferrari កាលពីនៅយុវជន គឺមានមុខមាត់សឹងដូចគ្នាបេះដាក់ធៀបនឹង Mesot Oil សព្វថ្ងៃ។ ជាពិសេសគឺទម្រង់ភ្នែកធ្លាក់ឬគេនិយមហៅថា <<ភ្នែកក្តាម>> របស់អ្នកទាំងពីរគឺដូចគ្នា រីឯស្នាមញញឹមក្នុងរូបភាពមួយសន្លឹកដែលគេលើកមកប្រៀបធៀបក៏ល្មមឲ្យអ្នកអាចមើលទៅច្រឡំ។ តើនេះជារឿងចៃដន្យឬបែបណា?