សហព័ន្ធ​បាល់ទាត់​អ៊ីតាលី កំណត់​ថា​រដូវ​កាល ១៩/២០ ត្រូវ​បញ្ចប់​ត្រឹម​ថ្ងៃ ២០ សីហា​ជា​កំហិត

តាម​ការ​សម្រេច​របស់​សហព័ន្ធ​បាល់ទាត់​អ៊ីតាលី​ហៅ​កាត់ IFF បាន​បញ្ជាក់​ជា​ផ្លូវការ​ហើយ​ថា​ការ​ប្រកួត​នា​រដូវ​កាល ២០១៩/២០ សម្រាប់​លីគ Serie A/B/C ត្រូវ​កំណត់​ឲ្យ​ប្រកួត​បញ្ចប់​ត្រឹម​ថ្ងៃ​ទី ២០ សីហា​ជា​កំហិត។

ត្បិត​មិន​ទាន់​ប្រកាស​នៅ​កាលបរិច្ឆេទ​ចាប់ផ្តើម​សារ​ជា​ថ្មី​ណា​មួយ​ក្តី តែ​តាម​ការ​ព្យាករណ៍​អាច​ប្រហែល​ជា​ថ្ងៃ​ទី ១៤ ​មិថុនា រាប់​ជា​កាលបរិច្ឆេទ​ត្រលប់​មក​វិញ​របស់​បាល់ទាត់​អ៊ីតាលី រី​ឯ​ការ​ប្រើប្រាស់​រយៈ​ពេល​ប្រមាណ ២ ខែ​គឺ​សមល្មម​ឲ្យ​ក្លឹប​ទាំង​អស់​បញ្ចប់​រដូវ​កាល​សេសសល់​បាន​ហើយ។

បញ្ជាក់​ថា​ទាំង Cristiano Ronaldo ក៏​ដូច​ជា​កីឡាករ​ឯ​ទៀត​បាន​ត្រលប់​មក​ចូលរួម​ហ្វឹកហាត់​ជា​បណ្តើរៗ​ហើយ ដោយ​បច្ចុប្បន្ន​ស្ថិត​ក្នុង​ការ​ហ្វឹកហាត់​លក្ខណៈ​បុគ្គល ​មុន​ហ្វឹកហាត់​ជា​ក្រុម​នា​អំឡុង​ចុង​ខែ​ឧសភា​ខាង​មុខ​នេះ៕ ប្រភព៖ BeSoccer

  • សហព័ន្ធ​បាល់ទាត់​អ៊ីតាលី កំណត់​ថា​រដូវ​កាល ១៩/២០ ត្រូវ​បញ្ចប់​ត្រឹម​ថ្ងៃ ២០ សីហា​ជា​កំហិត