តម្លៃផ្តាច់កុងត្រារបស់ខ្សែប្រយុទ្ធ Lautaro Martinez នៃក្លឹប Inter Milan គឺថ្លៃ ១១១ លានអឺរ៉ូ ហើយប្រសិនណាក្លឹប Barcelona ហ៊ានចាយលុយដ៏ក្រាស់ក្រែលមួយនេះ នោះកីឡាករអាហ្សង់ទីននឹងបំបែកកំណត់ត្រានាមកីឡាករថ្លៃបំផុតនៅ Serie A យកឈ្នះលើ Paul Pogba កាលពីអតីតកាល។
កន្លងទៅ Man Utd ធ្លាប់ចាយ ១០៥ លានអឺរ៉ូ ក្នុងការនាំយក Pogba ចេញពីទីក្រុង Turin របស់ Juventus។ បែបនេះសម្រាប់ Martinez បើអាចលក់ចេញនៅតម្លៃដូចបានកំណត់ នោះរូបគេនឹងមានតម្លៃខ្ពស់ជាងកំណត់ត្រាកីឡាករបារាំងហើយ។
បញ្ជាក់ថាចចាមអារ៉ាមជុំវិញការនាំយក Martinez មកកាន់ទឹកដី Camp Nou គឺកាន់តែក្តៅគគុកឡើ់ង ដោយសូម្បីតែ Lionel Messi ក៏សរសើរមិនដាច់ពីមាត់ដល់គុណភាពលេងរបស់យុវជនរូបនេះផងដែរ។
នារដូវកាល ២០១៩/២០ Martinez រកបាន ១៦ គ្រាប់និង Assist ៤ លើកនៅ ៣១ ប្រកួតសរុបឲ្យ Inter Milan៕ ប្រភព៖ BeSoccer