Ceballos ឲ្យ​តម្រុយ​ថា​នៅ Premier League ​នឹង​បើក​ការ​ប្រកួត​នៅ​ថ្ងៃ​ទី ២០ ​មិថុនា ខណៈ LaLiga…

Dani Ceballos កីឡាករ​កំពុង​ខ្ចី​ជើង​លេង​ឲ្យ​ក្លឹប Arsenal ថ្មីៗ​នេះ​បាន​ផ្តល់​បទសម្ភាសន៍​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​ការ​វិល​ត្រលប់​មក​កាន់​ទីលាន​ប្រកួត​វិញ ក៏​ដូច​ជា​ការ​រំឭក​ដល់​ឈ្មោះ​ក្លឹប​អាណាព្យាបាល Real Madrid របស់​ខ្លួន។

Ceballos បាន​និយាយ​អំពី​ការ​ត្រៀម​វិល​ត្រលប់​របស់ PL ថា៖ “យើង​បាន​ឆ្លង​ផុត​ការ​តេស្ត​រយៈ​ពេល ៤៨ ម៉ោង​មុន ដោយ​លទ្ធផល​ឃើញ​ថា​ក្រុម​ទាំង​មូល​គ្មាន​នរណា​មាន​ផ្ទុក​វីរុស​ទេ ហើយ​យើង​នឹង​ចាប់ផ្តើម​ការ​ប្រកួត​ក្រោយ​មួយ​សប្តាហ៍​នៅ​អេស្ប៉ាញ​ដែល​គេ​លេង​នៅ​ថ្ងៃ​ទី ១២ ​មិថុនា ហើយ​យើង​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី ២០ ​មិថុនា”។

បន្ត​ដល់​ឈ្មោះ​ក្លឹប​អាណាព្យាបាល កីឡាករ​អេស្ប៉ាញ​បន្ថែម៖ “ខ្ញុំ​ជា​កីឡាករ Real Madrid ហើយ​កីឡាករ​ក្នុង​លោក​ទាំង​អស់​ពិត​ណាស់​គឺ​ចង់​មក​លេង​ឲ្យ​ក្លឹប Real Madrid ដោយ​ខ្ញុំ​សេសសល់​កុងត្រា​ ៣ ឆ្នាំ​បន្ថែម​ទៀត​ជាមួយ​ក្រុម ហើយ​នេះ​គឺ​ជា​ក្រុម​មួយ​នាំ​អ្នក​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ”។ ជា​សម្តី​ប្រាប់ TVE៕

ប្រភព៖ Marca

  • Ceballos ឲ្យ​តម្រុយ​ថា​នៅ Premier League ​នឹង​បើក​ការ​ប្រកួត​នៅ​ថ្ងៃ​ទី ២០ ​មិថុនា ខណៈ LaLiga…