Napoli ​ចង់​បាន Benzema ​ក្នុង​តម្លៃ​៤០​លាន​ផោន

ក្លឹប Napoli ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Carlo Ancelotti ​ចង់​បាន Karim Benzema ​ពី​ក្លឹប Real Madrid ​ក្នុង​តម្លៃ​ខ្លួន​៤០​លាន​ផោន។

Napoli ​ដែល​ជា​ក្លឹប​ធំ​មួយ​ប្រជែង​ពាន​រង្វាន់ Serie A ​ជាមួយ​ក្រុម Juventus ​នោះ ​កំពុង​តែ​ស្វែង​រក​ខ្សែ​ប្រយុទ្ធ​ថ្មី​បន្ថែម​ទៀត ​ស្រប​ពេល​សេះ​បង្កង់​យក​បាន Ronaldo ​មក​ហើយ​នោះ។ Benzema ​ជា​ខ្សែ​ប្រយុទ្ធ​ដែល​លោក Ancelottti ​ទុក​ចិត្ត​កាល​គ្រា​ធ្វើ​ការ​ជាមួយ​គ្នា​នៅ Real Madrid ​នោះ ​គឺ​ជា​គោលដៅ​ធំ​មួយ​សម្រាប់ Napoli ​ទិញ​យក​នៅ​រដូវ​កាល​នេះ។

យ៉ាងណាមិញ ​ការ​ចង់​បាន​នេះ​ហាក់​ដូច​ជា​ពិបាក​បន្តិច ​ត្បិត​អី​ក្លឹប Real Madrid ​មិន​ទាន់​រក​បាន​ខ្សែ​ប្រយុទ្ធ​នៅ​ឡើយ ​ក្រោយ​ការ​ចាកចេញ​របស់ Ronaldo ។ ​អធិរាជ​ស ​កំពុង​សម្លឹង​ឃើញ​ Eden Hazard ​របស់ Chelsea ​ដែល​កំពុង​តែ​ចង់​មក​ក្រុង Madrid ​ស្រាប់ ប៉ុន្តែ​ក្នុង​នោះ​ពួកគេ​ក៏​ឃើញ Rodrigo ​ខ្សែ​ប្រយុទ្ធ​របស់ Valencia ​ដែល​រក​បាន​១៦​គ្រាប់​នៅ La Liga ​នា​រដូវ​កាល​មុន​ផង​ដែរ។

ដូច្នេះ​ហើយ Benzema ​រក​បាន​១៩២​គ្រាប់ ​ក្នុង​ការ​បង្ហាញ​ខ្លួន​៤១៣​ប្រកួត​ឱ្យ Real Madrid ​នោះ ​អាច​នឹង​ចាកចេញ​បាន ប្រសិន​ណា​បើ​ក្លឹប​រក​បាន​កីឡាករ​ថ្មី​មក​សិន៕ប្រភព៖DailyMail

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT