Man Utd ​ជិះ​សេះ​លែង​ដៃ ​ក្រោយ PSG ​ដក​ខ្លួន​លែង​ចង់​បាន​ Kalidou ​

​ក្រុម PSG ​បាន​ដក​ខ្លួន លែង​ចង់​បាន​ខ្សែ​ការពារ ​Kalidou Koulibaly ​របស់​ក្រុម Napoli ​ហើយ ក្រោយ​ពី​ឃើញ​តម្លៃ​ខ្លួន​របស់​គេ​ដល់​ទៅ​៦៣​លាន​ផោន​។

​ក្រុម​អ្នក​មាន​បារាំង​ដក​ខ្លួន​នេះ គឺ​ជា​សញ្ញា​ល្អ​បំផុត​សម្រាប់​ក្រុម​បិសាច​ក្រហម Manchester United ​។ ​Man Utd ​ក៏​ជា​ក្រុម​មួយ​ដែល​ចង់​បាន​ខ្សែ​ការពារ​មាឌ​ធំ​ម្នាក់​នេះ​ផង​ដែរ។ ​ដូច្នេះ​បើ PSG ​លែង​ចូល​ខ្លួន​ប្រកួត​ប្រជែង​ហើយ ​នោះ​បិសាច​ក្រហម​មាន​ឱកាស​ពេញ​លេញ​ដើម្បី​ចរចា​យក Kalidou ​មក​រួម​ក្រុម​បាន​យ៉ាង​ស្រួល​ហើយ។ ​ខ្សែ​ការពារ​ម្នាក់​នេះ ​តម្លៃ​ខ្លួន​ដល់​៦៣​លាន​ផោន ​ដែល​ធ្វើ​ឱ្យ​ក្លឹប​ជា​ច្រើន​បាន​ដក​ថយ​នៅ​ពេល​ឃើញ​តម្លៃ​ខ្ពស់​យ៉ាង​នេះ​។

​កីឡាករ​សញ្ជាតិ​សេណេហ្គាល់​ខាង​លើ ​ត្រូវ​ចាត់​ចូល​ជា​ខ្សែ​ការពារ​ឆ្នើម​បំផុត​ម្នាក់ ក្រោយ​ពី​បង្ហាញ​សមត្ថភាព​លេង​ល្អ​នៅ​លីគ​អ៊ីតាលី​ប៉ុន្មាន​រដូវ​កាល​មក​នេះ។ ​មាន​ក្រុម​ធំ​ៗ​ជា​ច្រើន​ចង់​បាន​រូបគេ ​ប៉ុន្តែ​ដោយសារ​តែ​តម្លៃ​ខ្លួន​ខ្ពស់​ពេក ទើប​ពួកគេ​ដក​ថយ​អស់​វិញ៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT