Luis Suarez  ​ផ្ដល់​ដំបូន្មាន​ដល់ ​Lautaro ​ឱ្យ​បន្ដ​នៅ Inter Milan ​

​Luis Suarez Miramontes ​អតីត​កីឡាករ Barcelona ​និង Inter Milan ​បាន​ប្រាប់​ដល់ Lautaro Martinez ​ឱ្យ​បន្ដ​លេង​នៅ Inter Milan ទៀត​ទៅ ​កុំ​ទាន់​ទៅ​លេង​នៅ​អេស្ប៉ាញ​អី។

​ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន​ខាង​លើ​នេះ ត្រូវ​បាន​ក្រុម FC Barcelona ​តាម​ទិញ​ជា​ខ្លាំង​នា​ពេល​បច្ចុប្បន្ន។ ប៉ុន្តែ​បើ​មើល​ទៅ​តាម​សម្ដី​របស់​រៀមច្បង​ជា​ច្រើន​នាក់ ​បាន​ផ្ដល់​ដំបូន្មាន​ថា​វា​មិន​ទាន់​ដល់​ពេល​សក្ដិសម​សម្រាប់​ការ​ផ្លាស់​ទៅ​លេង​នៅ​អេស្ប៉ាញ​នោះ​ទេ។ Lautaro Martinez ​ល្អ​ខ្លាំង​នៅ Inter Milan ​ប៉ុន្តែ​បើ​ទៅ​លេង​នៅ FC Barcelona ​រូបគេ​អាច​នឹង​អង្គុយ​កៅអី​បម្រុង​ច្រើន​ជាង​លេង​ជម្រើស​១១​នាក់​ដំបូង។

​លោក Luis Suarez Miramontes ដែល​ធ្លាប់​ទាំង​លេង​នៅ Inter Milan ​និង Barcelona ​ក៏​និយាយ​ដែរ​ថា​៖

“ប្រសិន​បើ​ខ្ញុំ​ជា​គាត់ ​ខ្ញុំ​នឹង​មិន​ប្ដូរ​ក្រុម​ឡើយ។ គាត់​នៅ​ក្មេង ​ហើយ​មាន​ពេល​វេលា​ច្រើន​ទៀត​ដើម្បី​កសាង​សមត្ថភាព ​និង​មិន​ទាន់​យឺត​ពេល​ឡើយ​សម្រាប់​ការ​ចង់​ទៅ​លេង​នៅ​ក្លឹប​ដទៃ​ទៀត។ ខ្ញុំ​ចង់​ផ្ដល់​ដំបូន្មាន​ដល់​គាត់​ថា គួរ​តែ​នៅ​កន្លែង​ដដែល​នេះ​សិន​ទៅ”​៕ប្រភព Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT