កីឡាករ Watford ​ដែល​ឆ្លង Covid-19 ​ថា​ខ្លួន​មិន​ដែល​ចេញ​ទៅ​ក្រៅ​ទេ ​

​Adrian Mariappa ​បាន​ប្រកាស​ថា​ខ្លួន​ជា​កីឡាករ​ក្នុង​ក្រុម Watford ​ម្នាក់​ដែល​មាន​ផ្ទុក​មេរោគ Covid-19 ​ក្រោយ​ពី​បាន​ធ្វើ​តេស្ដ​កាល​ពី​ពេល​កន្លង​ទៅ។

​ក្របខណ្ឌ​ Premier League ​កាល​ពី​ម្សិលមិញ​នេះ បាន​ប្រកាស​ថា​មាន​កីឡាករ​៦​នាក់​រក​ឃើញ​មាន​ផ្ទុក​មេរោគ Covid-19 ​។ ដោយ​ក្នុង​នោះ​មាន​នៅ​ក្រុម Watford ​៣​នាក់ Burnley ​ម្នាក់ ​និង​២​នាក់​ទៀត​នៅ​ក្រុម​មួយ​ដែល​មិន​ទាន់​បង្ហាញ​ឈ្មោះ​នៅ​ឡើយ។ ដោយ​ក្នុង​ចំណោម​៣​នាក់​របស់​ក្រុម Watford ​នោះ ​ត្រូវ​បាន​ទម្លាយ​ឈ្មោះ​ម្នាក់​ហើយ​គឺ​កីឡាករ Adrian Mariappa ។

ការ​ទម្លាយ​ឈ្មោះ​នេះ គឺ​ធ្វើ​ឡើង​ដោយ​សាមី​ខ្លួន​ផ្ទាល់​តែ​ម្ដង។ Adrian Mariappa ​បាន​និយាយ​ថា​ខ្លួន​មិន​អស់​ចិត្ត​នោះ​ទេ ​ចំពោះ​ការ​ឆ្លង​មេរោគ Covid-19 នេះ ដោយសារ​តែ​តាំង​ពី​ដំបូង​មក ​រូបគេ​មិន​ដែល​ចេញ​ក្រៅ ​ឬ​មាន​កម្មវិធី​ជប់លៀង​អ្វី​ឡើយ ពោល​គឺ​នៅ​តែ​ក្នុង​ផ្ទះ​ប៉ុណ្ណោះ។ តែ​ហេតុ​អ្វី​បាន​ជា​ឆ្លង​មេរោគ​នេះ​ទៅ​កើត? ​តែ​យ៉ាងណា ​កីឡាករ​សញ្ជាតិ​ចាម៉ៃកា​រូប​នេះ ​ថា​ខ្លួន​មាន​សុខភាព​ល្អ​ធម្មតា ​មិន​មាន​ចេញ​រោគ​សញ្ញា​អ្វី​នោះ​ទេ។ ដូច្នេះ​រំពឹង​ថា​នឹង​តេស្ដ​អវិជ្ជមាន​វិញ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ៕ប្រភព Skysports

  • កីឡាករ Watford ​ដែល​ឆ្លង Covid-19 ​ថា​ខ្លួន​មិន​ដែល​ចេញ​ទៅ​ក្រៅ​ទេ ​