Liverpool សម្លឹង​ឃើញ​ខ្សែ​ប្រយុទ្ធ​នៅ Bundesliga មួយ​រូប ទុក​ជំនួស Firmino រយៈ​ពេល​យូរ

តាម​របាយការណ៍​ពី Liverpool Echo បាន​ចុះ​ផ្សាយ ក្លឹប​ហង្ស​ក្រហម កំពុង​សម្លឹង​ឃើញ​ Kai Havertz របស់​ក្លឹប Bayer Leverkusen ដោយ​មាន​បំណង​នាំ​យក​យុវជន​វ័យ​ក្មេង​រូប​នេះ មក​ទុក​ជំនួស Roberto Firmino រយៈ​ពេល​យូរ។

នា​រដូវ​កាល ២០១៩/២០ កីឡាករ​ប្រេស៊ីល​នៅ​តែ​ជាប់​ជម្រើស​ដំបូង​ជានិច្ចកាល​ឲ្យ​ហង្ស ប៉ុន្តែ​ការ​រក​គ្រាប់​បាល់​របស់​គេ​គឺ​ទើប​តែ​ធ្វើ​បាន ៨ គ្រាប់​ប៉ុណ្ណោះ​នៅ PL។

បើ​ធៀប​នឹង Havertz គឺ​កីឡាករ​វ័យ ២០ ឆ្នាំ រក​បាន ១២ គ្រាប់​ហើយ ពោល​គឺ​នៅ​ប្រកួត​ចុង​ក្រោយ​ទើប​ប៉ះ Werder Bremen រូប​គេ​បំប៉ោង​សំណាញ់​ទី​ពីរ​គ្រាប់​ម្នាក់​ឯង​ទៀត​ផង។

ប្រភព​បាន​សង្កត់​ធ្ងន់ Jurgen Klopp នឹង​ចាប់​ផ្តើម​បើក​ការ​ចរចា ​តាម​លទ្ធភាព​អាច​ធ្វើ​ទៅ​បាន​ដើម្បី​នាំ​យក​រូប​គេ​មក​កាន់ Anfield នា​ពេល​ឆាប់ៗ​ខាង​មុខ។ ក្នុង​នោះ​ក៏​មាន​ក្លឹប Man Utd និង Barcelona ដែល​ចាប់​អារម្មណ៍​លើ​ខ្សែ​ប្រយុទ្ធ​ខាង​លើ​ផង​ដែរ៕

ប្រភព៖ Sportsmole

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT