ដំណឹង​ល្អ! អ្នក​លេង​ហ្គេម PES 2020 នឹង​ទទួល​បាន​ព្រឹត្តិការណ៍​ប្រកួត UEFA Euro 20 នៅ​ថ្ងៃ​ទី

ហ្គេម​បាល់ទាត់ PES 2020 គឺ​ជា​ហ្គេម​ដ៏​ពេញនិយម​មួយ ដែល​អ្នក​គាំទ្រ​វិស័យ​កីឡា​បាល់ទាត់​ចាស់​ថ្មី​រមែង​ស្គាល់​គ្រប់ៗ​គ្នា។

តាម​ការ​ឲ្យ​ដឹង​ពី​ក្រុមហ៊ុន​អភិវឌ្ឍ​ហ្គេម Konami បាន​ទម្លាយ​នូវ​ដំណឹង​ល្អ​មួយ ថា​ការ​ប្រកួត UEFA Euro 2020 នឹង​ត្រូវ​បាន​បញ្ចូល​ទៅ​ក្នុង​ហ្គេម eFootball PES 2020 នៅ​ថ្ងៃ​ទី ៤ ​មិថុនា​ខាង​មុខ​នេះ​ហើយ ដែល​វា​ជា​ការ​អាប់ដែត​សម្រាប់ Data Pack ជំនាន់ ៧.០។

ក្នុង​ការ​អាប់ដែត​នេះ​អ្នក​នឹង​ទទួល​បាន​កំណែប្រែ​សំខាន់ៗ​ដូច​ត​ទៅ៖

  • ក្រុម​ជម្រើស​ជាតិ​របស់ UEFA ទាំង ៥៥ ក្រុម​នឹង​មាន​ឲ្យ​លេង រួម​ទាំង​ឈ្មោះ​កីឡាករ​ពេញ​ឈុត និង​ឈុត​សម្លៀកបំពាក់​ចុងក្រោយ​បង្អស់
  • ការ​បន្ថែម​នូវ​កីឡដ្ឋាន Wembley Stadium និង Saint Petersburg Stadium ដែល​បាន​រចនា​ថ្មី
  • ការ​ប្រកួត​ព្រឹត្តិការណ៍ UEFA Euro 2020៕

ប្រភព៖ Soccerladuma

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT