តាមរបាយការណ៍ពី Le10Sport បានចុះផ្សាយ ក្លឹប Manchester City, Liverpool និង Manchester United កំពុងតែស្ថិតក្នុងការប្រកួតប្រជែងមួយ ដើម្បីចរចានាំយក Adama Traore ចេញពីក្លឹប Wolves ដែលស្ថិតនៅលីគតែមួយនោះ។
នារដូវកាល ២០១៩/២០ ខ្សែប្រយុទ្ធស្លាបរូបនេះ រកបាន ៦ គ្រាប់ហើយឲ្យក្រុមចចក ប៉ុន្តែចំណុចដែលគួរឲ្យចាប់អារម្មណ៍គឺបុរសវ័យ ២៤ ឆ្នាំ បានបង្ហាញនូវផ្នែកកាយសម្បទាដ៏រឹងមាំនិងបច្ចេកទេសលេងនៅតំណែងស្លាបយ៉ាងប៉ិនប្រសព្វ អាចរាប់ថាជាខ្សែប្រយុទ្ធស្លាបដ៏គ្រោះថ្នាក់បំផុតមួយនៅ PL។
បើនិយាយពីក្លឹបក្រៅលីគ មាន Bayern Munich មួយក៏ចាប់អារម្មណ៍លើ Traore ដែរ ប៉ុន្តែគ្រប់យ៉ាងស៊ីសងលើការចរចា និងការសម្រេចពីសំណាក់ក្លឹបម្ចាស់ដី Molineux ទន្ទឹមដែលកុងត្រារបស់គេត្រូវបញ្ចប់នៅរយៈពេល ៣ ឆ្នាំបន្ទាប់ទៀត៕ ប្រភព៖ Goal