ធ្វើ​តេស្ដ​ភ្លាម ​Watford ​និង Burnley ​ប្រកាស​កីឡាករ​ខ្លួន​ផ្ទុក Covid-19 ​

​ក្លឹប Watford ​និង Burnley ​បាន​ប្រកាស​ថា​ក្រោយ​ពី​ធ្វើ​តេស្ដ​លើ​សមាជិក​ក្រុម​ទាំង​អស់​មក ​ទើប​រក​ឃើញ​ថា​មាន​ករណី​ឆ្លង​មេរោគ Covid-19 ​ផង​ដែរ។

Watford ​មាន​៣​នាក់​គឺ​កីឡាករ​ក្រុម​ធំ​ម្នាក់ ​និង​បុគ្គលិក​២​នាក់ ​ស្រប​ពេល​ក្រុម Burnley ​វិញ ជំនួយ​ការ​គ្រូ​បង្វឹក​ម្នាក់​មាន​ផ្ទុក​មេរោគ Covid-19 ​ដែរ។ ​ដោយ​ឡែក​ក្រៅ​ពី​៤​នាក់​នេះ​ទៅ ក្លឹប​មួយ​ទៀត​ដែល​សុំ​មិន​បង្ហាញ​ឈ្មោះ​ ​ក៏​បាន​រក​ឃើញ​អ្នក​ឆ្លង​មេរោគ​២​នាក់​ទៀត​ផង​ដែរ។ គិត​ត្រឹម​ពេល​នេះ នៅ​អង់គ្លេស​ដែល​កំពុង​ធ្វើ​តេស្ដ​ជា​បន្ដ​បន្ទាប់​ដើម្បី​ត្រៀម​បើក​រដូវ​កាល​វិញ​នោះ រក​ឃើញ​អ្នក​ឆ្លង​៦​នាក់​ហើយ។

​មក​ដល់​ពេល​នេះ ​កីឡាករ​៧៤៨​នាក់ ​និង​បុគ្គលិក​ក្នុង​ក្លឹប​ចំនួន​១៩​នៅ​អង់គ្លេស ​បាន​ធ្វើ​តេស្ដ​រួច​រាល់​ហើយ។ ​ដោយ​គេ​រំពឹង​បន្ទាប់​ពី​ធ្វើ​តេស្ដ​រូច ​កីឡាករ​នឹង​អាច​ប្រមូល​ផ្ដុំ​គ្នា​បាន​តិច​ៗ ​មុន​ធ្វើ​ការ​ហ្វឹកហាត់​ជា​ក្រុម។ ​ការ​ប្រកួត​បាល់ទាត់​នៅ​អង់គ្លេស ត្រូវ​បាន​គេ​រំពឹង​ថា​អាច​នឹង​ត្រលប់​មក​វិញ​នៅ​ចុង​ខែ​ក្រោយ៕ប្រភព Bbc

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT