Ferdinand ស្នើ​ឲ្យ Man Utd ត្រៀម​អាវ​លេខ ៧ សម្រាប់​រ៉ាដា​ឆ្នើម​ម្នាក់​ដែល​ក្លឹប​ចង់​បាន

អតីត​កីឡាករ​ជើង​ចាស់​លោក Rio Ferdinand បាន​ណែនាំ​ឲ្យ​ក្លឹប Man Utd គួរ​តែ​ផ្តល់​អាវ​លេខ ៧ ឲ្យ​ទៅ​រ៉ាដា​ឆ្នើម គឺ​កីឡាករ Jadon Sancho ដែល​លេខ​អាវ​ដ៏​ពិសេស​នេះ ធ្លាប់​ជា​របស់​វីរបុរស David Beckham និង Cristiano Ronaldo។

Sancho នា​រដូវ​កាល ២០១៩/២០ រក​បាន ១៤ គ្រាប់​និង Assist ១៦ លើក​ឲ្យ​ក្លឹប Dortmund ហើយ​ល្ហៀងៗ​ថា​មាន​តម្លៃ​ផ្ទេរ​ចេញ​ប្រមាណ ១០០ លាន​ផោន។

និយាយ​ប្រាប់ 606 Savage Social លោក Ferdinand ថា៖ “ពិត​ណាស់ គេ​គួរ​តែ​ទទួល​បាន [អាវ​លេខ ៧] ព្រោះ​គេ​ជា​កីឡាករ​ប្រភេទ​ហ្នឹង​ហើយ ដោយ​សម្រាប់​ការ​លេង​របស់ Sancho វា​គឺ​ជា​អ្វី​ដែល​អ្នក​រាល់​គ្នា​ចង់​បាន​នៅ​លើ​ទីលាន​ប្រកួត”។

ប្រសិន​វា​អាច​សម្រេច​ទៅ​បាន​ពិត​មែន នោះ​អនាគត​របស់ Sanchez ក្នុង​ការ​វិល​ត្រលប់​មក​វិញ គឺ​មាន​ភាគរយ​ទាប​បំផុត ហើយ​​អាវ​លេខ ៧ ដែល​ជា​លេខ​អាវ​ចាស់​របស់​គេ​ក៏​នឹង​ត្រូវ​ផ្ទេរ​ឲ្យ​យុវជន​រូប​នេះ​ជា​មិន​ខាន៕

ប្រភព៖ Metro

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT