អតីតប្រធានក្លឹប Inter Milan លោក Massimo Moratti បាននិយាយជុំវិញចចាមអារ៉ាមរបស់ Lautaro Martinez និង Lionel Messi កាលពីពេលកន្លងទៅនេះ។
លោក Moratti បានសង្កត់ធ្ងន់ជុំវិញអនាគតរបស់យុវជនអាហ្សង់ទីនថា៖ “វាស៊ីសងលើគេ [Martinez] ផ្ទាល់ទេ ដោយខ្ញុំបានអាននូវព័ត៌មានដែលថា Barcelona ដាក់សំណើមួយសម្រាប់គេ ហើយវាជារឿងមួយដែលពិបាកនឹងនិយាយថាទេខ្លាំងណាស់”។
បន្តដល់ Messi លោកបានលម្អិតបន្ថែមប្រាប់សារព័ត៌មាន Gr Parlamento ថា៖ “Messi គឺជាក្តីស្រមៃរបស់អ្នករាល់គ្នា តែគេនឹងមិនចាកចេញពី Barcelona ទេ ពោលគឺនឹងនៅតែបន្តឈរជើងជាកីឡាករឯកនៅទីនោះដដែល”។
បញ្ជាក់ថា Martinez នារដូវកាល ២០១៩/២០ រកបាន ១៦ គ្រាប់នៅ ៣១ ប្រកួតសរុប។ តាមដំណឹងចុងក្រោយគឺល្ហៀងៗថា Barcelona អាចនឹងយកបាន Martinez នៅរដូវក្តៅឆ្នាំ ២០២០ នេះហើយ៕
ប្រភព៖ Sportskeeda