អ្នកចាត់ការលោក Mikel Arteta បានដាក់គោលដៅថ្មីលោកខ្សែបម្រើរបស់ក្លឹប Feyenoord គឺកីឡាករ Orkun Kokcu សម្រាប់ទីផ្សារនាពេលខាងមុខ។ នេះបើតាមរបាយការណ៍ពីសារព័ត៌មាន Mundo Deportivo បានចុះផ្សាយ។
កាំភ្លើងធំបានសម្លឹងរ៉ាដាថ្មី ទុកត្រៀមមកជំនួសតំណែងរបស់ខ្សែបម្រើប្រយុទ្ធជើងចាស់គឺ Mesut Ozil ដែលល្ហៀងៗថាក្លឹបចង់វ៉ៃចេញដើម្បីប្រមូលចំណូលខ្លះនារដូវក្តៅខាងមុខ។
សម្រាប់ Kokcu មិនត្រឹមតែទទួលបានការចាប់អារម្មណ៍ពីសំណាក់ក្លឹប Arsenal មួយនោះទេ ទៀតសោតក៏មានទាំងក្លឹប Chelsea, Sevilla, Valencia និង Real Betis មើលឃើញរូបគេផងដែរ៕ ប្រភព៖ Goal