លោក Jurgen Klopp បានអះអាងថាវាមិនយុត្តិធម៌ឡើយ ប្រសិនណាបើរដូវកាលនេះ ពានរង្វាន់ Premier League មិនបានមើលលើក្រុម Liverpool ទេនោះ។
Liverpool ត្រូវការឈ្នះតែ២ប្រកួតទៀតប៉ុណ្ណោះ នឹងក្លាយជាជើងឯកលីគកំពូលអង់គ្លេសឡើងវិញហើយ ក្រោយពីខកខានអស់រយៈពេល៣០ឆ្នាំមកនេះ។ តែដោយសារមេរោគ Covid-19 តម្រូវឱ្យលីគផ្អាកសិន ទើបរហូតមកដល់ពេលនេះ នៅអង់គ្លេសមិនទាន់អាចរកឃើញឯកឃើញ ឬផ្ដល់ពានទៅ Liverpool នៅឡើយទេ។ យ៉ាងណាមិញ នៅខែក្រោយនេះ មានដំណឹងថាពួកគេអាចនឹងបើកលីគលេងវិញបានហើយ។

លោក Klopp ដែលជាអ្នកចាត់ការក្រុម Liverpool មើលឃើញថា បើសិនជាលីគរដូវកាលនេះមិនអាចបន្ដបាន ហើយត្រូវរំសាយចោលមិនផ្ដល់ពានឱ្យ Liverpool ទេ នោះវាជារឿងអយុត្តិធម៌បំផុត។ Liverpool រដូវកាលនេះធ្វើបានល្អជាងគេ ខ្លាំងជាងគេ និងសក្ដិសមបំផុតក្នុងការគ្រោងជើងឯក។ គ្រប់គ្នាសុទ្ធតែបានមើលឃើញ និងគិតថាហង្សក្រហមច្បាស់ណាស់នឹងបានពានរង្វាន់មិនខាន៕ប្រភព Goal