កីឡាករ Callum Hudson Odoi របស់ Chelsea ត្រូវបានប៉ូលិសឃាត់ខ្លួនកាលពីម្សិលមិញ ក្រោយពីមាននារីម្នាក់ទូរសព្ទទៅប្ដឹងរូបគេពីបទរំលោភសេពសន្ថវៈ។
តារាម៉ូដែលដ៏ស្រស់ស្អាតម្នាក់ បានទាក់ទងគ្នាជាមួយ Callum Hudson Odoi នៅតាម Online រហូតដល់ត្រូវកីឡាករ Chelsea ម្នាក់នេះ ហៅឱ្យមកជួបដល់ផ្ទះតែម្ដង។ តែក្រោយមក ស្រាប់តែនាងបានទូរសព្ទទៅប៉ូលិសក្នុងតំបន់ ដោយប្រាប់ថាមកជួយនាងផង ព្រោះនាងត្រូវគេរំលោភហើយ។ ក្រោយពីប៉ូលិសមកដល់ នាងក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមតែម្ដង ខណៈដែល Callum Hudson Odoi ក៏ត្រូវបានឃាត់ខ្លួនភ្លាមៗនោះ ដើម្បីនាំទៅសាកសួរ។
យ៉ាងណាមិញ ក្រោយពីសាកសួរហើយ ខ្សែប្រយុទ្ធក្មេងរបស់អង់គ្លេសម្នាក់ក៏ត្រូវបានអនុញ្ញាតឱ្យត្រលប់ទៅផ្ទះវិញ។ រូបគេមិនបាននិយាយអ្វីទាក់ទងទៅនឹងរឿងហេតុនេះទេ ប៉ុន្តែបើតាមមិត្តភក្ដិរបស់ Callum Hudson Odoi បានបញ្ជាក់ថា កីឡាករម្នាក់នេះមិនបានធ្វើអ្វីខុសឡើយ ដូច្នេះហើយទើបបានជាប៉ូលិសឱ្យត្រលប់មកផ្ទះវិញ៕ប្រភព Dailymail