Joao Felix ​៖ ​ខ្ញុំ​ចង់​ឈ្នះ Champions League ​វា​ជា​ក្ដី​ស្រមៃ​របស់​ខ្ញុំ​

​Joao Felix ​កីឡាករ​ចំណូល​ថ្មី​របស់​ក្រុម Atletico Madrid ​ចង់​ឈ្នះ​ពាន​រង្វាន់ UEFA Champions League ​ដែល​វា​ជា​ក្ដី​ស្រមៃ​របស់​គេ​ក្នុង​ការ​ផ្លាស់​មក​លេង​នៅ​អេស្ប៉ាញ​នេះ។

​កីឡាករ​វ័យ​២០​ឆ្នាំ​ដែល​ក្រុម​របស់​លោក Simeone ​ទិញ​មក​ដើម្បី​ជំនួស​តំណែង​របស់ Griezmann ​នេះ ​ពិត​ជា​ធ្វើ​បាន​ល្អ​ប៉ុន្មាន​ប្រកួត​មក​នេះ។ ​អតីត​កីឡាករ Benfica ​រូប​នេះ ​មាន​គោលដៅ​ធំ​ជាមួយ​ក្រុម AT Madrid ​ពោល​គឺ​ចង់​ឈ្នះ​ពាន​រង្វាន់ UEFA Champions League ​តែ​ម្ដង។ ​

​កីឡាករ​ជម្រើស​ជាតិ​ព័រទុយហ្គាល់​បាន​និយាយ​ថា​៖​“ អ្នក​ត្រូវ​ការ​សំណាង​បន្តិច​ដែរ​ក្នុង​ការ​ឈ្នះ Champions League ​។ ​ប៉ុន្តែ​យើង​សង្ឃឹម​ថា​នឹង​ឈ្នះ​វា ​ហើយ​ប្រសិន​បើ​ខ្ញុំ​អាច​ឈ្នះ​ពាន​នេះ​បាន ​វា​ជា​រឿង​ល្អ​បំផុត​ក្នុង​ជីវិត ​និង​អាជីព​ជា​កីឡាករ​បាល់ទាត់​របស់​ខ្ញុំ។ ​វា​ជា​ក្ដី​ស្រមៃ​របស់​ខ្ញុំ ​ចាប់​តាំង​ពី​ខ្ញុំ​ចាប់​ផ្ដើម​លេង​បាល់ទាត់​មក គឺ​ចង់​កាន់​ពាន​រង្វាន់​ធំ​បំផុត​នៅ​អឺរ៉ុប​នេះ”៕ប្រភព Marca

  • Joao Felix ​៖ ​ខ្ញុំ​ចង់​ឈ្នះ Champions League ​វា​ជា​ក្ដី​ស្រមៃ​របស់​ខ្ញុំ​