Roberto Carlos៖ “កុំ​ថា​ឡើយ Cristiano និង Messi គឺ​មិន​អាច​ធៀប​នឹង​មិត្ត​ចាស់​ខ្ញុំ​ម្នាក់​នេះ​បាន​ទេ”

ខ្សែ​ការពារ Roberto Carlos បាន​និយាយ​ថា Ronaldo Nazario ដែល​ជា​អតីត​មិត្ត​រួម​ក្លឹប​នៅ Real Madrid របស់​ខ្លួន គឺ​មាន​ភាព​ល្អ​ប្លែក​ដាច់​ពី​គេ ហើយ​កុំ​ថា​ឡើយ Lionel Messi, Cristiano Ronaldo ឬ Neymar ក៏​មិន​អាច​ប្រៀបធៀប​នឹង​គេ​បាន​ដែរ។

ប្រាប់​សារព័ត៌មាន Goal អតីត​កីឡាករ​ Real រូប​នេះ​និយាយ៖ “គេ [Ronaldo Nazario] គឺ​ល្អ​បំផុត ហើយ​គឺ​គ្មាន​អ្នក​ដទៃ​ដូច​គេ​នោះ​ទេ កុំ​ថា​ឡើយ Neymar, Cristiano ឬ Messi ដោយ Ronaldo គេ​ប្លែក​ពី​អ្នក​រាល់​គ្នា”។

លោក​បន្ថែម៖ “នៅ​ជំនាន់​បាល់ទាត់​របស់​យើង គឺ​ពិបាក​នឹង​រក​គ្រាប់​បាល់​ណាស់ ព្រោះ​ប្រព័ន្ធ​ការពារ​ក្រោយ​រឹងមាំ តែ Ronaldo គេ​នៅ​តែ​អាច​ធ្វើ​បាន​គ្រប់​បែប​យ៉ាង”។

បញ្ជាក់​ថា Carlos និង Ronaldo បាន​លេង​រួម​គ្នា​នៅ​ចន្លោះ​ឆ្នាំ ២០០២ ដល់ ២០០៧ ដែល​រយៈ​ពេល ៥ ឆ្នាំ​នោះ Ronaldo ​ប្រេស៊ីល​រក​បាន ៨៣ គ្រាប់​ជា​គ្រាប់​បាល់​ក្នុង​លីគ​នៅ ១២៧ ប្រកួត​សរុប៕

ប្រភព៖ AF

  • Roberto Carlos៖ “កុំ​ថា​ឡើយ Cristiano និង Messi គឺ​មិន​អាច​ធៀប​នឹង​មិត្ត​ចាស់​ខ្ញុំ​ម្នាក់​នេះ​បាន​ទេ”