Cleiton Silva ចង់​ត្រឡប់មក​លេង​នៅ​ Thai League វិញ

ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Cleiton Silva ត្រូវបានគេរាយការណ៍ថាកំពុងទន្ទឹងរងចាំការវិលត្រឡប់ទៅកាន់លីគកំពូលថៃជាថ្មី​នេះ​​បើ​តាម​កាសែតថៃ​ជា​ច្រើន​បាន​ចុះ​ផ្សាយ​កាល​ពី​ថ្មី​ៗនេះ។

កីឡាករសញ្ជាតិប្រេស៊ីលរូបនេះនៅតែរក្សាឯតទគ្គកម្មក្នុងនាមជាអ្នករកគ្រាប់បាល់បានច្រើនជាងគេប្រចាំលីគកំពូលថៃដោយរកបានគ្រាប់បាល់សរុប ១៤១ ដងក្នុង ១៩៣ ប្រកួតសម្រាប់ក្លិបចំនួន ៥ ផ្សេងគ្នានៅថៃ។ ក្នុង​ចំណោម​នោះ​ការ​ចំណាយ​ពេលដ៏ល្អបំផុតរបស់គាត់គឺមកលេងជាមួយក្លឹប Muangthong United រវាងឆ្នាំ ២០១៤ និង ២០១៧ ដែលជាក្លិបមួយដែលអាចឲ្យគាត់ផ្ទេរទៅលេងនៅក្លិបចិន Shanghai Shenxin ។

ប៉ុន្តែចាប់តាំងពីវិលត្រឡប់មកកាន់លីកថៃ​ជា​លើក​ទី​២វិញ រូប​គេ​បាន​ញ៉ាំញីដោយ​របួសពេល​លេង​នៅ​ក្លិប​Chiangrai United និង Suphanburi ដែល​ធ្វើ​ឲ្យ​ទម្រង់​លេងរបស់​ខ្លួន​ធ្លាក់​ចុះជា​លំដាប់។ បច្ចុប្បន្នដោយគ្មានក្លិបចាប់តាំងពីSuphanburi បញ្ចប់​កុងត្រាមុនរដូវកាល២០២០​បើក ឥឡូវនេះរូបគេមានអាយុ ៣៣ ឆ្នាំហើយ ត្រូវបានគេរាយការណ៍ថាមានបំណងចង់វិលត្រឡប់មកបាល់ទាត់ជាទៀងទាត់វិញលីគកំពូលរបស់ប្រទេសថៃលេង​ឡើង​វិញ ហើយ​ពេល​នេះរូប​គេកំពុងស្វែងរកក្លិប​ដេល​មានសក្តានុពល។

តាមសេចក្តីរាយការណ៍បានអោយដឹងថាលោក Prachuap មានការចាប់អារម្មណ៍រូបគេ បន្ទាប់ពីបែកផ្លូវគ្នាជាមួយ Bruno Mezenga កំឡុងពេលឈប់សម្រាក COVID-១៩ ដែលកំពុងបន្ត។  Samut Prakan ក៏​បាន​មើល​ឃើញ​កីឡាករ​ប្រេស៊ីលរូបនេះដែរ បន្ទាប់ពីបែកផ្លូវជាមួយ Pedro Junior ៕

  • Cleiton Silva ចង់​ត្រឡប់មក​លេង​នៅ​ Thai League វិញ