នឹកដល់សម័យកាល កាលពីប៉ុន្មានឆ្នាំមុនតំបន់ជួរមុខរបស់ Real Madrid មានកីឡាករ Gareth Bale, Karim Benzema និង Cristiano Ronaldo គឺបានជួយឲ្យក្លឹបស្តេចសទទួលជោគជ័យយ៉ាងក្រាស់ក្រែលបំផុត ប៉ុន្តែមកទល់រយៈពេល ២ ឆ្នាំចុងក្រោយប្រព័ន្ធជួរមុខក៏មានការបែកបាក់គ្នា។
តាមរបាយការណ៍ពី AS បានចុះផ្សាយ Real កំពុងសម្លឹងរៀបផែនការណ៍នៅតំបន់ជួរមុខសារជាថ្មី ណាមួយដោយសារកត្តាអាយុរបស់ Bale និង Benzema កាន់តែចំណាស់ទៀតផង។
ក្នុងផែនការណ៍នោះគឺចង់ដាក់កីឡាករ ៣ រូបមាន Kylian Mbappe, Erling Haaland និង Eden Hazard សម្រាប់ការប្រកួតនាឆ្នាំ ២០២១។ បច្ចុប្បន្នក្លឹបមាន Hazard ដែលជាម្ចាស់អាវលេខ ៧ ហើយ តែមិនទាន់សម្របនឹងការលេងជាមួយក្រុមពេញជើងនៅឡើយ។
ជុំវិញចចាមអារ៉ាមទិញយក Mbappe ក៏កាន់តែកៀកជិត តែសោកស្តាយអំឡុងពេលផ្ទុះវិបត្តិកូវីដ១៩ ដែលជាមូលហេតុរាំងស្ទះ។ រីឯ Haaland អនាគតរបស់គេនៅ Bundesliga ក៏មិនស្ថិតស្ថេរនោះដែរ ក្រោយមានក្លឹបយក្សធំៗព្យាយាមចង់បានឥតឈប់៕
ប្រភព៖ Sportsmole