ត្រកូល Manchester ទាំង​ពីរ កំពុង​ប្រជែង​យក “Messi ជំនាន់​ថ្មី” មួយ​រូប វ័យ​ទើប​តែ ១៩ ឆ្នាំ

ក្លឹប Manchester United ត្រូវ​បាន​គេ​រាយការណ៍ ថា​កំពុង​ស្ថិត​ក្នុង​ការ​ប្រកួតប្រជែង​លើ​ការ​ចរចា​ទល់​នឹង​ក្លឹប Manchester City ក្នុង​ការ​ចង់​បាន​កីឡាករ​វ័យ​ក្មេង Thiago Almada ដែល​ខ្សែ​បម្រើ​សញ្ជាតិ​អាហ្សង់ទីន​រូប​នេះ បាន​ជាប់​រហ័ស​នាម​ថា <<Lionel Messi ជំនាន់​ថ្មី>>។

Unite បាន​ឃ្លាំ​មើល​កីឡាករ​វ័យ ១៩ ឆ្នាំ​រូប​នេះ​ជា​យូរ​ណាស់​មក​ហើយ ដែល​បច្ចុប្បន្ន​គេ​កំពុង​លេង​ឲ្យ​ក្លឹប Velez Sarsfeld នៅ​ឯ​ប្រទេស​កំណើត។ ប៉ុន្តែ​ការ​ចរចា​លើក​នេះ​អាច​នឹង​ពិបាក ព្រោះ​ក្លឹប​សេដ្ឋី Man City ក៏​ជា​បេក្ខភាព​ចង់​បាន Almada ដូច​គ្នា ព្រោះ​គិត​ថា​យុវជន​រូប​នេះ​អាច​ជោគជ័យ​ដូច​គន្លង​កាល​ខ្លួន​នាំ​យក Carlos Tevez មក​កាន់​ទឹកដី Etihad។

Almada អាច​លេង​បាន​យ៉ាង​ល្អ​នៅ​តំណែង​បម្រើ​ប្រយុទ្ធ ប៉ុន្តែ​ការ​លេង​នៅ​តំណែង​ស្លាប​ក៏​រូប​គេ​អាច​ធ្វើ​បាន​ដូច​គ្នា។ ចំពោះ​តម្លៃ​ខ្លួន​វិញ​គឺ​ថ្លៃ​ប្រមាណ ១៥ លាន​ផោន៕ ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT