ការប្រកួតនៅ Bundesliga នាជុំទី ២៦ បានបញ្ចប់ទៅកាលពីចុងសប្តាហ៍កន្លងទៅនេះ ហើយវាក៏ជាវិលត្រលប់មកសារជាថ្មីក្រោយបាល់ទាត់នៅលីគកំពូលអឺរ៉ុបបានខកខានអស់រយៈពេលជាង ២ ខែ។
លទ្ធផលគូធំៗ សម្រាប់ Dortmund បានបំបាក់ Schalke ក្នុងលទ្ធផល ៤-០ រីឯ Bayern Munich យកឈ្នះលើ Union Berlin នាលទ្ធផល ២-០។ ក្នុងប្រកួតទាំងពីរនោះជើងស៊ុត Robert Lewandowski និង Erling Haaland ក៏ធ្វើបានម្នាក់មួយគ្រាប់។
ក្រឡេកទៅមើល Top Scorer គឺកីឡាករសញ្ជាតិប៉ូឡូញនៅបន្តឈរកំពូលដដែលដោយមាន ២៦ គ្រាប់នាំមុខ លើ Timo Werner របស់ Leipzig មាន ២១ គ្រាប់និង Jadon Sancho មាន ១៣ គ្រាប់។ ចំពោះ Haaland បន្ថែមមួយគ្រាប់យប់មុនគឺរកបាន ១០ គ្រាប់សរុបក្នុងលីគឲ្យ Dortmund ដែលគេត្រូវការ ២ គ្រាប់ទៀតប៉ុណ្ណោះដើម្បីរំកិលឈ្មោះចូល Top 5៕
ប្រភព៖ Bundesliga