ម្ដង​នេះ​ច្បាស់​ហើយ! Georgina ឲ្យ​តម្រុយ​ចំៗ​ពី​ការ​ពពោះ​កូន​ទី ៥ របស់ Ronaldo

គូ​ស្នេហ៍​របស់ Cristiano Ronaldo គឺ​ស្រី​ស្អាត Georgina Rodriguez កន្លង​ទៅ​ប្រិយមិត្ត​ប្រាកដ​ជា​បាន​ដឹង​រួច​មក​ហើយ ពាក់ព័ន្ធ​នឹង​ការ​បង្ហោះ​របស់​នាង​លើ Instagram ពី​តម្រុយ​នៃ​ការ​ពពោះ​កូន​ទី ២ របស់​នាង​ជាមួយ​នឹង Ronaldo។

លុះ​ថ្មីៗ​នេះ​រូបភាព​មួយ​សន្លឹក​ផ្សេង​ទៀត របស់​តារា​ម៉ូដែល​អេស្ប៉ាញ​ក៏​បាន​រំលេច​ឡើង​ក្នុង Story លើ​គណនី​ផ្លូវការ​របស់​នាង ដោយ​បាន​យក​សត្វ​ចិញ្ចឹម​ទៅ​ដាក់​លើ​ពោះ​ក្រោម​អាវ​របស់​នាង បង្ហាញ​ដូច​ជា​ស្រ្តី​កំពុង​ពពោះ​កូន​ក្នុង​ផ្ទៃ​អ៊ីចឹង។

បញ្ជាក់​ថា Georgina បាន​ផ្តល់​កំណើត​កូន​ស្រី​ដ៏​ស្រស់​ស្អាត​មួយ​រូប​ឈ្មោះ Alana Martina កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ ២០១៧ ឲ្យ Ronaldo ខណៈ CR7 មុន​មាន Georgina គឺ​មាន​កូន ៣ រូប​ជាមួយ​អ្នក​ចាស់​រួច​ទៅ​ហើយ។ សរុប​មក​បើ​ Georgina មាន​កូន​ក្នុង​ផ្ទៃ​មួយ​ទៀត​ពិត​មែន នោះ Ronaldo នឹង​ក្លាយ​ជា​ឪពុក​កូន​ទី ៥ ឆាប់ៗ​ខាង​មុខ​នេះ៕

ប្រភព៖ AF

  • ម្ដង​នេះ​ច្បាស់​ហើយ! Georgina ឲ្យ​តម្រុយ​ចំៗ​ពី​ការ​ពពោះ​កូន​ទី ៥ របស់ Ronaldo