Philippe Coutinho មិនមានមុខក្នុងក្រុម Bayern Munich ឡើយកាលពីយប់មិញនេះ ដោយសារតែរូបគេកំពុងមានរបួសត្រូវសម្រាកព្យាបាល ហើយក៏មានដំណឹងថារូបគេត្រលប់ទៅ Barcelona វិញហើយផងដែរ។
ចំពោះអនាគតខ្សែប្រយុទ្ធដែលក្រុម Bayern Munich ខ្ចីជើងពី FC Barcelona មកនេះ ត្រូវបានលោក Hansi Flick ដែលជាអ្នកចាត់ការមើលមិនឃើញឡើយ។ លោក បាននិយាយថាបច្ចុប្បន្ននេះ កីឡាករប្រេស៊ីលមិនបាននៅជាមួយក្រុមលោកឡើយ ព្រោះមានបញ្ហារបួស។ មួយវិញទៀត រឿងទិញដាច់ពីតែម្ដងវិញ ក៏លោកមិនច្បាស់ដូចគ្នា ព្រោះលោកគ្មានបំណងចង់បានកីឡាករថ្មីទៀតនោះទេ។
អតីតកីឡាករ Liverpool ខាងលើ លេងជិត១រដូវកាលឱ្យក្រុម Bayern Munich រកបាន៩គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបាន៨គ្រាប់ផងដែរ។ ការដែល Bayern Munich មិនមានចិត្តចង់បាននេះ ក៏ព្រោះថាតម្លៃផ្ដាច់កុងត្រារបស់គេនៅក្រុមអ្នកមានបុណ្យខ្ពស់ខ្លាំងពេក៕ប្រភព Dailymail