លោក Arsene Wenger មើលឃើញថាប្រសិនបើបាល់ទាត់លេងដោយគ្មានអ្នកគាំទ្រ រហូតដល់រដូវកាលក្រោយទៀត នោះក្លឹបមួយចំនួននឹងរងផលប៉ះពាល់ខ្លាំងមែនទែន។
Bundesliga របស់អាល្លឺម៉ង់បានបើកដំណើរការប្រកួតវិញហើយ ក្រោយពីផ្អាកតាំងពីផ្ទុះមេរោគ Covid-19 មក។ ដោយឡែកនៅអេស្ប៉ាញ អ៊ីតាលី និងអង់គ្លេស ក៏គ្រោងនឹងបើកដំណើរការប្រកួតវិញនៅខែក្រោយនេះដែរ ដោយការត្រលប់មកវិញនេះមិនខុសពីលីគអាល្លឺម៉ង់ឡើយ គឺត្រូវលេងដោយគ្មានអ្នកគាំទ្រចូលទស្សនានោះទេ។
ការលេងដោយគ្មានអ្នកគាំទ្រនេះ អាចនឹងអូសបន្លាយរហូតដល់រដូវកាលថ្មីខាងមុខទៀតឯណោះ ប្រសិនណាបើវ៉ាក់សាំងការពារមេរោគ Covid-19 មិនអាចរកឃើញទាន់ពេលវេលាឬនៅចុងឆ្នាំនេះទេនោះ។ កត្តាដែលគ្រោងដែលដោយគ្មានអ្នកគាំទ្រយូរទៀតនេះ ត្រូវបានលោក Wenger ដែលជាអតីតអ្នកចាត់ការក្រុម Arsenal មើលឃើញថាក្រុមមួយចំនួននឹងប៉ះពាល់ខ្លាំង។ ការបាត់ចំណូលពីការលក់សំបុត្រចូលទស្សនា នឹងបំផ្លាញក្លឹបតូចៗ ដែលមិនមានប្រាក់បម្រុងទុកច្រើន៕ប្រភព Dailymail