Tebas៖ La Liga ​គួរ​តែ​យក​គំរូ​តាម Bundesliga ​ដើម្បី​បើក​រដូវ​កាល​វិញ​

Javier Tebas ​បាន​និយាយ​ថា​ក្របខណ្ឌ La Liga ​គួរ​តែ​យក​គំរូ​តាម Bundesliga ​ដែល​បាន​បើក​រដូវ​កាល​យ៉ាង​ជោគជ័យ​កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ​។

​ប្រធាន​របស់ La Liga ​ខាង​លើ​បាន​ប្រកាស​តាំង​ពី​ដើម​មក​ថា​លោក​នឹង​មិន​រំសាយ​លីគ​រដូវ​កាល​នេះ​ចោល​ទេ ​បើ​ទោះ​ជា​មេរោគ Covid-19 ​មិន​ទាន់​បាត់​ចេញ​ពី​អេស្ប៉ាញ​ក៏​ដោយ។ ​លោក Javier Tebas ​មើល​ឃើញ​ថា​ការ​បើក​រដូវ​កាល​ប្រកួត​វិញ​នៅ​តែ​មាន​ជា​និច្ច ​និង​ស្ថិត​ក្នុង​ជម្រើស​លេង​ជា​ច្រើន ដោយ​អាច​យក​គំរូ​តាម​លីគ​អាល្លឺម៉ង់​ក៏​បាន។

​បុរស​វ័យ​៥៧​ឆ្នាំ​បាន​និយាយ​ទៀត​ថា​៖ “Bundesliga ​គេ​ធ្វើ​បាន​ល្អ​មែនទែន​ក្នុង​ការ​សម្រេច​ចិត្ត​បើក​ឡើង​វិញ​នេះ។ ​ខ្ញុំ​សរសើរ​ពួកគេ​ដែល​អាច​ធ្វើ​បាន ​ហើយ​ពួកគេ​ជា​គំរូ​មួយ​ដែល​យើង​ត្រូវ​ធ្វើ​តាម។ ខ្ញុំ​ចង់​ឱ្យ​លីគ​របស់​យើង​មក​វិញ​ឆាប់​ៗ​នេះ ដើម្បី​អ្នក​គាំទ្រ​ដែល​ទន្ទឹង​រង់ចាំ​មើល​ការ​ប្រកួត​វិញ”៕ប្រភព Marca

  • Tebas៖ La Liga ​គួរ​តែ​យក​គំរូ​តាម Bundesliga ​ដើម្បី​បើក​រដូវ​កាល​វិញ​