Bayern Munich ​យក​ឈ្នះ Berlin ២-០ ​បន្ដ​ឈរ​កំពូល​តារាង​

​ក្រុម Bayern Munich ​បាន​យក​ឈ្នះ​លើ​ក្រុម Berlin ​ក្នុង​លទ្ធផល ២-០ ​ដើម្បី​បន្ដ​ឈរ​នៅ​កំពូល​តារាង Bundesliga ​កាល​ពី​យប់មិញ​នេះ។ ​

ការ​ប្រកួត​ក្របខណ្ឌ​លីគ​កំពូល​អាល្លឺម៉ង់​បាន​បើក​ដំណើរ​ការ​វិញ​ហើយ​តាំង​ពី​ម្សិលមិញ​មក​ម្ល៉េះ។ ដោយ​ឡែក​សម្រាប់​ការ​ប្រកួត​នៅ​យប់មិញ​នេះ​វិញ ​ក្រុម​កំពូល​តារាង Bayern Munich ​បាន​យក​ឈ្នះ​លើ​ក្រុម Berlin ​ក្នុង​លទ្ធផល ២-០ ទៀត ដោយ​២​គ្រាប់​នោះ​រក​បាន​ដោយ Lewandowski ​នៅ​នាទី​៤០ ​និង Paward ​នៅ​នាទី​៨០។ ​ការ​ប្រកួត​នេះ ​ក៏​លេង​ដោយ​គោរព​តាម​លក្ខខណ្ឌ​គ្មាន​អ្នក​គាំទ្រ​ផង​ដែរ។

​តែ​បើ​តាម​ការ​មើល​ប្រកួត​នៅ​យប់មិញ​នេះ ​Paward ​បាន​ល្មើស​ជាមួយ​បម្រាម​ហាម​ឱប​គ្នា​ជាមួយ​មិត្ត​រួម​ក្រុម​នៅ​ពេល​រក​គ្រាប់​បាល់​បាន​ទៅ​ហើយ។ ​និយាយ​ពី​ការ​ប្រកួត​នៅ​លីគ​អាល្លឺម៉ង់​នេះ​វិញ ​កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​មែនទែន ព្រោះ​ថា​នេះ​ជា​លីគ​ទី​១​ក្នុង​ចំណោម​លីគ​ធំ​ៗ​នៅ​អឺរ៉ុប​ដែល​បាន​បើក​ដំណើរ​ការ​ប្រកួត​ឡើង​វិញ៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT