លីគ​អាល្លឺម៉ង់ ​លេង​យប់មិញ ​អ្នក​គាំទ្រ​ពេញ​ពិភព​លោក​ចាប់​អារម្មណ៍​ខ្លាំង​

​ក្របខណ្ឌ Bundesliga ​បាន​បើក​ដំណើរ​ការ​កាល​ពី​យប់មិញ​នេះ ​ដែល​ធ្វើ​ឱ្យ​អ្នក​ស្រលាញ់​វិស័យ​បាល់ទាត់​តាមដាន​យ៉ាង​ខ្លាំង ព្រោះ​ខាន​មើល​បាល់​យូរ​មក​ហើយ។

​Bundesliga  ​បាន​ក្លាយ​ជា​លីគ​ទី​១​នៃ​លីគ​ធំ​ៗ​នៅ​អឺរ៉ុប​ដែល​បាន​ចាប់​ផ្ដើម​ប្រកួត​វិញ ​ក្រោយ​ពី​ផ្អាក​ជា​ច្រើន​សប្ដាហ៍​ដោយសារ​តែ​មេរោគ Covid-19 ។ ​ការ​បើក​ឱ្យ​មាន​ការ​ប្រកួត​ឡើង​វិញ​នេះ ​ត្រូវ​អ្នក​គាំទ្រ​ជា​ច្រើន​សាទរ ​បើ​ទោះ​ជា​លេង​បាល់ទាត់​លើក​នេះ​ក្រោម​លក្ខខណ្ឌ​ថ្មី​ក៏​ដោយ។ ​ពួកគេ​លេង​ដោយ​មិន​មាន​អ្នក​គាំទ្រ​ចូល​ទស្សនា​នោះ​ទេ ​ហើយ​កីឡាករ​វិញ​ក៏​ត្រូវ​ធ្វើ​តេស្ដ​មុន​ចូល​ប្រកួត​ផង​ដែរ។ ​

​សម្រាប់​កីឡាករ​វិញ ​ក៏​មិន​អាច​អបអរ​ឱប​គ្នា​ពេល​រក​គ្រាប់​បាល់​បាន ​និង​កីឡាករ​បម្រុង​ក៏​ត្រូវ​អង្គុយ​ឱ្យ​ឆ្ងាយ​ពី​គ្នា​ថែម​ទៀត។ ​ក្នុង​ការ​ប្រកួត​ក្រុម​ទាំង​សង​ខាង​អាច​ផ្លាស់​ប្ដូរ​កីឡាករ​បាន​ដល់​៥​នាក់។ ​សម្រាប់​លទ្ធផល​វិញ ​ក្នុង​ការ​ប្រកួត​យប់មិញ Dortmund ​ដែល​យក​ឈ្នះ​លើ​ក្រុម Schalke 04 ​ក្នុង​លទ្ធផល ៤-០ ​នោះ គឺ​ជា​ប្រកួត​ដែល​មាន​អ្នក​មើល​តាម Online ​ច្រើន​ជាង​គេ៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT