៦៥ ​ថ្ងៃ​ដែល​បាល់ទាត់​ត្រូវ​បាន​ផ្អាក យប់​នេះ​មក​វិញ​ហើយ​មាន ៤ គូ​នៅ​លើ​ទំព័រ CTS Sports

តារាង​ប្រកួត​នៃ​បាល់ទាត់​នៅ​លីគ​អាល្លឺម៉ង់ Bundesliga ត្រូវ​បាន​រំលេច​ឡើង​សារ​ជា​ថ្មី ក្រោយ​ខកខាន​អស់​រយៈ​ពេល ៦៥ ​ថ្ងៃ រាប់​ចាប់​តាំង​ពី​ថ្ងៃ​ទី ១២ ​មិនា ជា​ប្រកួត​ចុងក្រោយ​ត្រូវ​បាន​ផ្អាក ដោយសារ​ការ​ផ្ទុះ​ខ្លាំង​នៃ​ការ​រាតត្បាត​វីរុស COVID-19។

ក្រោយ​ស្ថានការណ៍​ហាក់​រាង​ស្ងប់ស្ងាត់​ទៅ​វិញ​បន្តិច ​រដ្ឋាភិបាល​អាល្លឺម៉ង់​ក៏​អនុញ្ញាត​ឲ្យ​មាន​បើក​ការ​ប្រកួត​បាល់ទាត់​សារ​ជា​ថ្មី ប៉ុន្តែ​មាន​ការ​រឹតត្បិត​លើ​គោលការណ៍​រក្សា​គម្លាត​ពី​គ្នា​ដដែល។ មាន​ការ​កំណត់​នូវ​ច្បាប់​ថ្មី​ជា​ច្រើន ដែល​ប្រិយមិត្ត​នឹង​បាន​ដឹង​នៅ​រាត្រី​នេះ​សម្រាប់​ការ​ប្រកួត​នា​ជុំ​ទី ២៦។

លើ​ទំព័រ CTS Sports នឹង​មក​កំដរ​អារម្មណ៍​ប្រិយមិត្ត​អ្នក​ស្នេហា​វិស័យ​កីឡា​បាល់ទាត់​រហ័ស​ជាង​គេ​បង្អស់ ជាមួយ​ការ​អធិប្បាយ​ដោយ Admin សូរិយា, Admin G1 និង Admin បូរិន។ មាន​ប្រកួត​ ៤ គូ​សំខាន់​ដែល​អ្នក​អាច​ទស្សនា​បាន​ដូច​ខាង​ក្រោម៖

  • Dortmund Vs Schalke 04 – ម៉ោង ០៨:៣០ នាទី​យប់​ថ្ងៃ​សោរ៍ ទី ១៦ ឧសភា
  • RB Leipzig Vs Freiburg – ម៉ោង ០៨:៣០ នាទី​យប់​ថ្ងៃ​សោរ៍ ទី ១៦ ឧសភា
  • Hoffenheim Vs Hertha BSC – ម៉ោង ០៨:៣០ នាទី​យប់​ថ្ងៃ​សោរ៍ ទី ១៦ ឧសភា
  • Frankfurt Vs M’Gladbach – ម៉ោង ១១:៣០ ​​នាទី​យប់​ថ្ងៃ​សោរ៍ ទី ១៦ ឧសភា
  • ៦៥ ​ថ្ងៃ​ដែល​បាល់ទាត់​ត្រូវ​បាន​ផ្អាក យប់​នេះ​មក​វិញ​ហើយ​មាន ៤ គូ​នៅ​លើ​ទំព័រ CTS Sports