Paul Pogba ថា​ក្រៅ​ពី​បាល់ទាត់ លោក​ចង់​ក្លាយ​ជា​អ្នក​រាំច្រៀង​ដូច​ BTS ឬ​តារា K-Pop ដែរ

សើរើ​ទៅ​រឿងរ៉ាវ​ចាស់​មួយ​កាល​ពី​អំឡុង​ឆ្នាំ ២០១៩ គឺ Paul Pogba ដែល​ជា​តារា​ឆ្នើម​ប្រចាំ​ក្លឹប Manchester United ​បាន​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​កូរ៉េ​ខាង​ត្បូង និង​ចូលរួម​ក្នុង​ព្រឹត្តិការណ៍ Adidas Base នៅ​ទីក្រុង​សេអ៊ូល។

​គ្រា​នោះ​ Pogba ​ក៏​ត្រូវ​បាន​អ្នក​បើក​កម្មវិធី Bae Sung Jae សួរ​ថា​តើ​លោក​ស្គាល់​កីឡាករ Lee Kang In នៃ​ក្លឹប Valencia CF ដែរ​ឬ​ទេ? ភ្លាម​នោះ Pogba ឆ្លើយ៖ “ខ្ញុំ​មិន​ធ្លាប់​បាន​ស្គាល់​គេ​ទេ តែ​ខ្ញុំ​នឹង​ស្គាល់​គេ​នៅ​ក្នុង​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ណា​មួយ តែ​ខ្ញុំ​ស្គាល់​ក្រុម​ចម្រៀង BTS”។

នៅ​ព្រឹត្តិការណ៍​ដដែល​អ្នក​គាំទ្រ​ម្នាក់​បាន​សួរ៖ “តើ​លោក​នឹង​ធ្វើ​អ្វី ប្រសិន​មិន​បាន​ក្លាយ​ជា​កីឡាករ​បាល់ទាត់”។ ខ្សែ​បម្រើ​របស់​បិសាច​ក្រហម​ឆ្លើយ៖ “ខ្ញុំ​ស្រលាញ់​តន្រ្តី​និង​ការ​រាំ អ៊ីចឹង​បើ​មិន​បាន​ក្លាយ​ជា​កីឡាករ​បាល់ទាត់ ខ្ញុំ​នឹង​ធ្វើ​ជា​អ្នក​ចម្រៀង​ឬ​អ្នក​រាំ​ K-Pop ដែរ​ហើយ ដោយ​នៅ​តន្រ្តី K-Pop នេះ ខ្ញុំ​ស្គាល់​ក្រុម BTS ច្បាស់​ជាង​គេ”។

ជា​សារ​រំឭក តាម​ពិត​ទៅ​សមាជិក​នៃ​ក្រុម​រាំ​និង​ច្រៀង​មួយ​ចំនួន​របស់ K-Pop ខ្លះ​ក៏​រមែង​មាន​ការ​គាំទ្រ​ខ្លាំង​ដល់​វិស័យ​កីឡា​បាល់ទាត់​និង​កីឡា​ដទៃ​ទៀត មិន​ខុស​ពី​តារា​ឆ្នើម​ក្នុង​ពិភព​បាល់ទាត់​សោតយ៉ាង​ដូច​ជា Pogba នេះ​ផ្ទាល់ ក៏​ស្រលាញ់​តន្រ្តី​ឬ​គាំទ្រ​ក្រុម​តារា​ចម្រៀង​កូរ៉េ​ផង​ដែរ។

បែប​នេះ​ការ​ប្រៀបធៀប​គ្នា រវាង​វិស័យ​ទាំង​ពីរ គឺ​ជា​រឿង​ខុស​ឆ្គង​មួយ​ដែល​មិន​គួរ​កើត​មាន​ឡើង ពោល​ការ​ស្រលាញ់​របស់​មនុស្ស​ម្នាក់ៗ​គឺ​មាន​ភាព​ខុស​ពី​គ្នា៕ ប្រភព៖ Koreaboo

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT