Club Brugge ​ក្លាយ​ជា​ជើង​ឯក​របស់​បែលហ្សិក ​ក្រោយ​ប្រកាស​រំសាយ​លីគ​

​Club Brugges ​បាន​ក្លាយ​ជា​ជើង​ឯក​លីគ​កំពូល​របស់​បែលហ្សិក​តែ​ម្ដង ​ក្រោយ​ពី​មាន​ការ​ប្រកាស​រំសាយ​លីគ​ចោល ដោយសារ​តែ​មេរោគ Covid-19 ​។

ក្លឹប​ខ្លាំង​មួយ​ខាង​លើ​នេះ ​បាន​នាំ​មុខ​ក្រុម​លេខ​២ Gent ​រហូត​ដល់​១៥​ពិន្ទុ​ឯ​ណោះ ​ហើយ​នៅ​សល់​១​ប្រកួត​ក្នុង​ដៃ​ទៀត មុន​ពេល​លីគ​ផ្អាក​ដោយសារ​តែ​មេរោគ Covid-19 ​។ ដោយសារ​តែ​ស្ថានភាព​មើល​ទៅ​មិន​អាច​បើក​លីគ​បាន​វិញ​ទេ ​ទើប​បាន​ជា​ថ្នាក់​ដឹក​នាំ​លីគ​មួយ​នេះ​សម្រេច​រំសាយ​ចោល​តែ​ម្ដង ​ហើយ​បាន​ប្រគល់​ពាន​រង្វាន់​ដល់​ក្រុម​កំពូល​តារាង Club Brugges ​តែ​ម្ដង។

​រំលឹក​ថា​លីគ​របស់​បែលហ្សិក​នេះ គឺ​ជា​លីគ​ទី​១​នៅ​អឺរ៉ុប​ដែល​បាន​ប្រកាស​ពី​ការ​រំសាយ​របស់​ខ្លួន ប៉ុន្តែ​នៅ​គ្រា​នោះ​ពួកគេ​មិន​ទាន់​សម្រេច​ថា​ប្រគល់​ជើង​ឯក​ប្រចាំ​ឆ្នាំ​នេះ​ទៅ​ក្លឹប​កំពូល​តារាង​ឬ​យ៉ាង​ណា​នោះ​ទេ។ ​ទើប​តែ​កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ ​ទើប​មាន​ការ​ប្រជុំ​សម្រេច​មួយ ​ចេញ​ជា​រូបរាង​ឡើង គឺ​ឱ្យ​ក្រុម​កំពូល​តារាង​ក្លាយ​ជា​ជើង​ឯក៕ប្រភព Bbc

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT